សម្តេច៖ គេមិនដែលលក់គ្រឿងញៀន នៅក្នុងការិយាល័យរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឬក្នុងផ្ទះនាយករដ្ឋមន្រ្តីសោះភាគច្រើនលក់នៅតាមភូមិ

ភ្នំពេញ៖ សព្វថ្ងៃយើងដឹងហើយថាបញ្ហាគ្រឿងញៀនកាន់តែមានការរីករាលដាលខ្លាំង ឡើងៗស្ទើរតែទូទាំងប្រទេស នោះសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា គេមិនដែលជួញដូរឬហ៊ានលក់គ្រឿងញៀន នៅក្នុងការិយាល័យរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឬក្នុងផ្ទះនាយករដ្ឋមន្រ្តី ទេគឺភាគច្រើនលក់នៅតាមភូមិ-ឃុំ ដែលនៅតាមទីជនបទ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវសហការជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ធ្វើការបង្រ្កាបឲ្យបានកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសអញ្ជើញ បិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “នៅពេលដែលយើងជជែកវែកញ៉ែក ពិភាក្សា ជាមួយប្រជាពលរដ្ឋ ដើម្បីរកវិធីដោះស្រាយបញ្ហានោះ វានឹងលិចឡើង នូវមតិរបស់ប្រជាពលរដ្ឋ ថាតើគួរធ្វើបែបណា?ហើយពួកគាត់នឹង ចូលរួមជាមួយយើង ។បើគាត់មិនចូលរួមសហការជាមួយយើង ទេសុវត្ថិភាពរបស់ពួកគាត់ក៏មិនត្រូវបានធានាឯយើងក៏អនុវត្តនូវ កិច្ចការរបស់យើងក៏មិនបានផលដែរ។ដូច្នេះទាល់តែ មានទំនាក់ទំនងរវាងយើងជាមួយនឹងពួកគាត់ ទើបយើង អាចដោះស្រាយបានបញ្ហារាល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម របស់យើងបាន។ព្រោះឥឡូវគ្រឿងញៀន វាលក់នៅណា! វាអត់ដែលមកលក់ នៅក្នុងការិយាល័យរដ្ឋមន្រ្តីមហាផ្ទៃទេ វាអត់ដែលយកទៅលក់នៅក្នុងផ្ទះរបស់នាយករដ្ឋមន្រ្តីទេ វាលក់នៅក្នុងតាមភូមិ តាមផ្ទះហ្នឹង”។

សម្ដេចបញ្ជាក់ថា អាជ្ញាធរត្រូវធ្វើវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ឲ្យបានជាប់លាប់ដោយ ផ្ដោតលើ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីពិភាក្សាដោះស្រាយ រាល់បញ្ហាប្រឈមនានា៕

Image result for គ្រឿងញៀនImage result for គ្រឿងញៀនImage result for គ្រឿងញៀន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds