ប្រធានពន្ធនាគារខេត្តប៉ៃលិន កំពុងប្រើវិធីសាស្ត្រប្រព្រិត្តអំពើពុករលួយជាប្រព័ន្ធ ដោយឲ្យអ្នកជាប់ឃុំ ក្នុងពន្ធនាគារ បង់សេវាទូរស័ព្ទ និងប្រើប្រាស់ទូរស័ព្ទចល័តដោយសេរី គ្មានញរញើតបទបញ្ជាថ្នាក់លើ(មានវីដេអូ)

(ប៉ៃលិន) ៖ មានការបែកធ្លាយឃ្លីបវីដេអូចំនួន៣ ចេញពីពន្ធនាគារខេត្តប៉ៃលិន ដោយអ្នកជាប់ឃុំក្នុងពន្ធនាគារ កំពុងប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័ត ដោយសេរី និងបង់ប្រាក់ប្រចាំខែ ឲ្យប្រធានពន្ធនាគារ និងមន្ត្រីពន្ធនាគារខេត្តថ្នាក់ក្រោម ជាច្រើនពាន់ដុល្លា នេះបើតាមសំដី ដែលចេញពីឃ្លីបវីដេអូទាំងនោះ។ ហើយបើយោងតាមកាលបរិច្ឆេទរបស់ឃ្លីបវីដេអូ ចេញពីពន្ធនាគារទាំងនេះ បានថតកាលពីវេលាម៉ោង៨និង៤០នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ទើបបែកធ្លាយដល់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះផងដែរ។

នៅក្នុងឃ្លីបវីដេអូនោះ បានបញ្ជាក់ថា៖ អ្នកជាប់ឃុំ នៅក្នុងពន្ធនាគារខេត្តប៉ៃលិន ជាច្រើននាក់ កំពុងប្រើប្រាស់ទូរស័ព្ទដៃ ដោយសេរី ដែលអ្នកខ្លះត្រូវបង់សេវាឲ្យប្រធានពន្ធនាគារ និងមន្ត្រីពន្ធនាគារខេត្ត ថ្នាក់ក្រោម ក្នុងមួយគ្រឿងចន្លេះពី៥០០ដុល្លា ដល់១០០០ដុល្លា ក្នុងមួយខែ ហើយបើមិនបង់ប្រាក់ប្រចាំខែ ឲ្យមន្ត្រីទាំងនោះទេ ពួកគេនិងដក់យកទាំងអស់ ចំណែកអ្នកជាប់ឃុំខ្លះទៀត ទោះបីមានប្រាក់សម្រាប់បង់សេវា និងទិញទូរស័ព្ទ ហើយក៍ដោយ ក៍មិនបានប្រើប្រាស់ទូរស័ព្ទដែរ ព្រោះតែមិនស្តាប់គោលការណ៍ របស់មន្ត្រី ដែលទទួលបន្ទក់យកទូរស័ព្ទឲ្យប្រើ ។នៅក្នុងឃ្លីបវីដេអូ ក៍បញ្ជាក់ដែរថា៖ ការបង់សេវាទូរស័ព្ទប្រចាំខែ ឲ្យមន្ត្រីពន្ធនាគារគឺលោក លឹម វាសនា និងលោក ព្រីង ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ ភ្នាក់ងារព័ត៌មាន ប្រចាំខេត្តប៉ៃលិន មិនសុំការបំភ្លីពីលោក លឹម វាសនា ប្រធានពន្ធនាគារខេត្តប៉ៃលិន បានទេ ដោយទូរស័ព្ទចូលកាលពីវេលាម៉ោង១៦ និង២១នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មិនមានអ្នកទទួល ប៉ុន្តែយើងសង្ឃឹមថា លោកនិងធ្វើការបកស្រាយតាមក្រោយផងដែរ។

សូមបញ្ជាក់ថា៖អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំលេខ០០៣ស ណ ន ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ឲ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត អនុវត្តតាម បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៍ធ្លាប់បង្ហើបផងដែរថា៖ មានជនជាប់ឃុំមួយចំនួន អាចប្រើប្រព័ន្ធទូរស័ព្ទក្នុងពន្ធនាគារ ដើម្បីបញ្ជាមកខាងក្រៅ ក្នុងការប្រព្រឹត្តបទល្មើសបន្ថែមទៀត ដូចការជួញដូរគ្រឿងញៀនជាដើម ។

បន្ទាប់មកអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ក៍បានសេចក្តីណែនាំ ចំនួន៤ចំណុច រួមមាន៖ ១៖ បញ្ឈប់ការប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទ ដែលដាក់ឲ្យជនជាប់ឃុំប្រើប្រាស់ ចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ រហូតដល់មានបទបញ្ជាថ្មី។ ២៖ បង្កើនការបង្កាទប់ស្កាត់រាល់ការលួចលាក់នាំទូរស័ព្ទចល័តចូលមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ និងពង្រឹងការត្រួតពិនិត្យ ឆែកឆេរ ដកហូតទូរស័ព្ទក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ។ ៣៖ កររកឃើញទូរស័ព្ទដែលបម្រុងនាំចូល ឬរកឃើញទូរស័ព្ទក្នុងពន្ធនាគារ ត្រូវធ្វើកំណត់ហេតុដកហូតរក្សាទុក។ ចំពោះជនដែលប្រព្រឹត្តបទល្មើស ត្រូវមានវិធានការតាមផ្លូវច្បាប់ដូចមានចែងក្នុងមាត្រា៥៧១ និងមាត្រា៥៧២ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា និងដាក់វិន័យតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។

៤៖ ត្រូវរាយការណ៍អំពីសភាពការណ៍ និងលទ្ធផលនៃការចាត់តាំងអនុវត្តសេចក្តីណែនាំនេះ តាមរយៈរបាយការណ៍ ប្រចាំថ្ងៃមកអគ្គនាយកដ្ឋានពន្ធនាគារផងដែរ៕ដោយ សេង សុវណ្ណារិទ្ធ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open