ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ ត្រូវបានដាក់ស្ទួចតម្លេីងគ្រោងតួស្ពាន​ដំណាក់កាលទី១ហេីយ ​​ដោយគ្រោងនិងរួចរាល់នៅថ្ងៃទី៥ ខែមិនា ឆ្នាំ២០២០ខាងមុខនេះ

នៅយប់ថ្ងៃទី១៩ខែកុម្ភៈ ឈានចូលថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២០​ ចាប់ពីវេលាម៉ោង ២០និង០០នាទី យប់ ដល់ម៉ោង ៦និង០០ព្រឹក​ ស្ពានថ្មើរជើងផ្សារដើមគរ ដែលមានបណ្ដោយប្រវែង២៧ម៉ែត​ និងទទឹងប្រវែង៣ម៉ែត​ ជាលទ្ឋផលគិតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ​ សម្រេចបាន ៨៥%ហេីយ​ ដោយគ្រោងនិងរួចរាល់នៅថ្ងៃទី៥ ខែមិនា ខាងមុខនេះ ។

គូសបញ្ជាក់ថា​ បច្ចុប្បន្ននៅរាជធានីភ្នំពេញមានស្ពាន អាកាសថ្មើរជើង​ចំនួន៣កន្លែង​ បានដាក់អោយដំណេីរការឆ្លងកាត់​ ដោយស្ពានអាកាសថ្មើរជើង​ចំនួន២កន្លែងនៅជម្ពូវ័ន្ត ផ្លូវជាតិលេខ៤ និង នៅចំណុចភ្លើងស្តុបរង្វង់មូលនាង គង្ហីង​ចំនួន១កន្លែង​ ។ ដោយឡែកស្ពានអាកាសថ្មេីរជេីងដែលត្រៀម​ និងរួចរាល់នាពេលខាងមុខ​ មានស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ និងស្ពានអាកាសស្តុបសន្ធរមុខ​ ។ ស្ពានអាកាសថ្មើជើង​ ត្រូវបានធ្វេីឡេីងផ្តល់ភាពងាយស្រួលសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងជាពិសេសនោះគឺសិស្សសាលា​ ដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើរកាត់បន្ថយការកកស្ទះ​ និងគ្រោះថ្នាក់ចរាចរណ៍​នៅពេលឆ្លងផ្លូវផងដែរ​៕Image may contain: 7 people, people standingImage may contain: night, sky and outdoorImage may contain: night and outdoorImage may contain: 5 people, people standing and nightImage may contain: 1 person, bridge, night, sky and outdoor

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds