លោក ខាន់ សុវណ្ណ សរសើរលោក ពេជ្រ ស្រស់ ថាឆ្លើយសំនួរបានល្អឡូយកប់មេឃក្នុងវេទិកាតុមូល នៃវិទ្យុ VOD
(ភ្នំពេញ)៖ក្រោយពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចូលរួមជាវាគ្មិននៅក្នុងកម្មវិធីវេទិកាតុមូលរបស់វិទ្យុ VOD
កាលពីព្រឹកថ្ងៃទី 19 ខែកុម្ភៈឆ្នាំ 2020 ដែលបានឆ្លើយសំណួរជាច្រើនរបស់ VOD ជាពិសេសសំណួរទាក់ទងទៅនឹងការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់គមន៍អឺរ៉ុបមកលើប្រទេសកម្ពុជា។
ក្នុងវេទិកាតុមូលរបស់ VOD នោះលោក ខាន់
សុ វណ្ណ ដែលមហាជនបានស្គាល់ថាជាអ្នកលេង facebook ដ៏សកម្មម្នាក់ និងជាអ្នកកាន់ក្នុងកម្មវិធីអង្គព្រោកប្រាជ្ញដែលតែងតែ Live តាមហ្វេសប៊ុកនិយាយអំពីបញ្ហានយោបាយនៅក្នុងសង្គមរបស់ប្រទេសកម្ពុជានោះ បានតាមដានមើលនិងស្តាប់ការឆ្លើយរបស់ លោក ពេជ្រ ស្រស់ យ៉ាងយកចិត្តទុកដាក់ ហើយក៏បានកោតសរសើរចំពោះការឆ្លើយរបស់លោក ពេជ្រ ស្រស់ ផងដែរ ដោយបានសរសេរសារតាមប្រព័ន្ធ Telegram មកកាន់លោក ពេជ្រ ស្រស់ថា «ឆ្លើយបានល្អលោកក្មួយ ឡូយកប់មេឃម៉ងវើយ Ok » ។
គួររំលឹកថា ប៉ុន្មានសប្តាហ៍មុន លោក ខាន់ សុវណ្ណបានអញ្ជើញលោក ពេជ្រ ស្រស់ ឲ្យចូលរួមឆ្លើយសំនួរមួយចំនួនរបស់លោកក្នុងកម្មវិធីអង្គរប្រាជ្ញរបស់លោក ដោយពេលនោះលោក ពេជ្រ ស្រស់បានធ្វើការបដិសេធមិនចូលរួមក្នុងវេទិកាអង្គព្រោកប្រាជ្ញរបស់ លោក ខាន់ សុវណ្ណ ឡើយដោយមានហេតុផលសំខាន់ៗរបស់លោក ក្នុងនោះលោកគិតថាលោក ខាន់ សុវណ្ណ មិនមែនជាអ្នកសារព័ត៌មាន ហើយអង្គព្រោកប្រាជ្ញនោះ មិនមែនជា
ស្ថាប័នព័ត៌មានឡើយ។ ក៏ប៉ុន្តែនៅពេលដែល លោក ពេជ្រ ស្រស់ បានចូលរួមឆ្លើយសំនួរទាំងអស់នោះពាក់ព័ន្ធទៅនឹងរឿង EBA បែរជាលោក ខាន់សុវណ្ណ បានពោលពាក្យសរសើរលោក ពេជ្រ ស្រស់ពេញៗមាត់ ថាធ្វើបានល្អ។
ក៏ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយមហាជនបានយល់ឃើញថាសំណួរដែលលោក ខាន់ សុវណ្ណ បា
នរៀបចំជូន លោក ពេជ្រ ស្រស់ កាលពីសប្តាហ៍មុននោះ គេគិត ថាលោក ខាន់ សុវណ្ណ ចង់សាកល្បងចំណេះដឹង និងការយល់ដឹងរបស់លោក ពេជ្រស្រស់ ថាតើធ្វើជាប្រធានគណបក្សមួយ តើមានចំណេះដឹងដល់កម្រិតណា ? ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ពេជ្រ ស្រស់ គិតថាសំនួរដែលលោក ខាន់ សុវណ្ណ ដាក់មកឱ្យលោកនោះគឺជាសំនួរស្រាលៗ រឿងអីដែលលោកឆ្លើយមិនចេញ ពីព្រោះលោកធ្លាប់ឆ្លើយសំណួរលំបាកៗជាច្រើនជាមួយនឹងវិទ្យុអន្តរជាតិសំខាន់ៗជាច្រើនដូចជាអាស៊ីសេរី វីអូអេ និងសារព័ត៌មានផ្សេងៗទៀតជាច្រើនទៀតផង៕