បន្ទាប់ពី EBA ត្រូវបានផ្តាច់ ២០% កម្ពុជានឹងត្រូវបង់ពន្ធលើការនាំចេញទៅកាន់សហភាពអឺរ៉ុបជាង ១០០លានដុល្លារក្នុងមួយឆ្នាំ

(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានសម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញ EBA ចំនួន១ភាគ៥ ឬ ២០% ចេញពីកម្ពុជាដោយមិនផ្តាច់ទាំងស្រុងនោះ កម្ពុជាបានត្រៀមរួចជាស្រេចនូវទឹកប្រាក់សម្រាប់បង់ទៅលើការនាំចេញទៅកាន់សហភាពអឺរ៉ុប ដោយចំណាយជាង ១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុបចំនួន១,៩៧៧នាក់ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាសា្ថនជាតិអប់រំ។

ជាមួយគ្នានេះដែរសម្ដេចតេជោ បានធ្វើការអះអាងយ៉ាងច្បាស់ថា ការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចកម្ពុជា នោះមិន មែន មកពី  EBA នោះទេ គឺទីផ្សាកម្ពុជានៅតែមានទៅកាន់សហភាពអឺរ៉ុបដដែល។ ដោយសម្ដេចតេជោបានលើកឡើងដូច្នេះថា៖ « ឲ្យក៏យក មិនឲ្យក៏ហី ព្រោះជាសិទ្ធិរបស់គេ ហើយទីផ្សារកម្ពុជានៅតែមានទៅកាន់សហភាពអឺរ៉ុបដដែល ខ្មែររស់យ៉ាងវេទនាណាស់ទម្រាំមកដល់ ពេលនេះ ដូច្នេះការសម្រេចនេះយើងត្រូវបង់ពន្ធឲ្យគេដោយក្នុងមួយឆ្នាំជាង ១០០លានដុល្លារ »៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds