លោក គង់ សោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភិរុណ
(ភ្នំពេញ)៖ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភិរុណ។
សូមជម្រាបថា ការត្រាស់បង្គាប់តែងតាំង លោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្តាលបានធ្វើឡើងតាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕(ដោយ៖ស៊ាងម៉ី)