ល្បីស្រីស្អាតប្រចាំវិទ្យាល័យ ហ៊ុន សែនស្រុកឈូកមានគេ Fake Account (បន្លំគណនីហ្វេសប៊ុក)
(កំពត)៖យោងតាមទំព័រហ្វេសបុកផ្ទាល់ខ្លួនរបស់នាងឈ្មោះ Bxbīė Łïxñ បានរៀបរាប់ថា៖
លិខិតចំហរ
គោរពជូនបងប្អូនបណ្តាញសង្គមFacebookជាទីគោរពរាប់អានដ៏ជ្រៀលជ្រៅ !
នាងខ្ញុំម្ចាស់Account Facebook Bxbīė Łïxñ សូមជម្រាបដល់អស់លោកលោកស្រីក្នុងបណ្តាសង្គមFacebookថា ក្នុងខណ:ក្រុមគ្រួសារនាងខ្ញុំកំពុងធ្វើការទំនាក់ទំនងទៅក្រសួងបច្ចេកវិទ្យាមានសមត្ថកិច្ច។
ដោយថ្មីៗនេះនាងខ្ញុំសន្មត់ថាមានទុច្ចរឹតជនដែលកំពុងប្រើ AccountFacebook ឈ្មោះ Mss Līñ មានចេតនាយករូបថតខ្ញុំផុស ខណៈពេលដែល Account នោះត្រូវបានគេFake យកទៅជាយូហើយ ប៉ុន្តែឥឡូវនេះបានឃើញ Account នោះបានបង្ហោះរូបនាងខ្ញុំ មិនដឹងថាដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនឬក៏ចង់បង្ខូចកិតិ្តយសនាងខ្ញុំជាសាធារណៈ និង រំលោភ បំពានលើសិទ្ធិឯកជនរបស់នាងខ្ញុំឬទេ?
ដូច្នេះក្នុងនាមខ្ញុំជាម្ចាស់រូបថត សូមធ្វើការបដិសេដ និង ច្រានចោលដាច់អហង្ការចំពោះទង្វើរសកម្មភាពដែលបានយករូបថតនាងខ្ញុំ និងដាក់រូបថតនាងខ្ញុំលើប្រូហ្វាលផុសលើAccount Facebookឈ្មោះ Mss Līñ ចេតនាបំភាន់មតិមហារជនសាធារណៈផ្ទុយពីឆន្ទៈរបស់នាងខ្ញុំ។
ខ្ញុំសូមបញ្ជាក់ផងដែរថា រូបខ្ញុំ និងក្រុមគ្រួសារសូមថ្កោលទោសចំពោះបុគ្គលដែលមានAccount Facebookឈ្មោះ Mss Līñ ដែលបានយក Fake Facebook នឹងលួចបង្ហោះរូបថតនាងខ្ញុំជាសាធារណៈគ្មានការអនុញ្ញាត្តិនេះគឺជាទង្វើរបង្ហាញយ៉ាងច្បាស់ពីការរំលោភសិទ្ធិឯកជន របស់នាងខ្ញុំចេតនាការបរិហារកេរ្ដិ៍។
ខ្ញុំស្នើសុំអជ្ញាធរមានសមត្ថកិច្ច ក៏ដូចស្ថាប័នអនុវត្តន៍ច្បាប់នានាចាត់វិធានការណ៍ទៅតាមនីតិវិធីច្បាប់ ដើម្បីរក្សានូវកិត្យានុភាពនៃការអនុវត្តន៍ច្បាប់ក្នុងប្រទេសកម្ពុជាដែលជាប្រទេសនីតិរដ្ឋ។
កំពត ថ្ងៃទី ១៥ ខែ កុម្ភ: ឆ្នាំ ២០២០
ពេជ្រ ស្រីលីន៚
សូមជម្រាបថា ឈ្មោះ ពេជ្រ ស្រីលីនបច្ចុប្បន្ន ជាសិស្សរៀននៅវិទ្យាល័យឈូក ថ្នាក់ទី១២B ឆ្នាំ២០១៩-២០២០ ស្រុកឈូក ខេត្តកំពត៕ (ដោយ៖ ស៊ាងម៉ី)