អាជ្ញាធរសុខាភិបាលថៃបានបន្ថែមឧបករណ៍ពិនិត្យអ្នកឆ្លង COVID-19 សម្រាប់អ្នកទេសចរណ៍មកពីជប៉ុន និងសិង្ហបុរី

(ថៃ)៖ អាជ្ញាធរសុខាភិបាលថៃបានពង្រីកការពិនិត្យរកវីរុសកូរ៉ូណា COVID-19 ដើម្បីគ្របដណ្តប់ភ្ញៀវទេសចរមកពីប្រទេសជប៉ុន និងសិង្ហបុរី ខណៈដែលបដិសេធមិនឱ្យអ្នកដំណើរ និងនាវិករបស់ MS Westerdam ចូលមកប្រទេសខ្លួនទៀតទេ ហើយឥឡូវនេះពួកគេកំពុងចតក្នុងប្រទេសកម្ពុជា។ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត Sukhum Kanchanapimai បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃច័ន្ទថា៖ «យើងបានពង្រីកការពិនិត្យពិច័យរបស់យើង ទៅដល់អ្នកធ្វើដំណើរមកពីប្រទេសជប៉ុន និងសិង្ហបុរី។ ការរឹតបន្តឹងការពិនិត្យនេះក៏មានរួចហើយដែរ សម្រាប់អ្នកទេសចរចិនដីគោក ហុងកុង និងតៃវ៉ាន់។

លោកបានជំរុញឱ្យអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន និងសិង្ហបុរី ដែលមានបញ្ហាគ្រុនក្តៅ ឬបញ្ហាផ្លូវដង្ហើមក្នុងរយៈពេល ១៤ថ្ងៃ ចុងក្រោយអំឡុងពេលនៅប្រទេសថៃ ឱ្យទៅពិនិត្យនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ឬមន្ទីរពេទ្យដទៃទៀត ដើម្បីពិនិត្យរកមើលវីរុសកូរ៉ូណា COVID-19 ។ អាជ្ញាធរសុខភាពសាធារណៈនៅថ្ងៃច័ន្ទនេះ បានបង្កើនវិធានការណ៍ប្រឆាំងនឹងវីរុសដល់កម្រិតទី៣ ដើម្បីត្រៀមខ្លួនទប់ទល់នឹងការឆ្លង។ កម្រិតទី៣ មានន័យថា សូម្បីបុគ្គលិកពេទ្យក៏ត្រូវឆ្លងកាត់ការពិនិត្យរកីរុស។ ក្នុងរយៈពេល ២ខែទៀត ខេត្តនីមួយៗនឹងមានមន្ទីរពេទ្យយ៉ាងហោចណាស់មួយ ដែលមានសមត្ថភាពធ្វើតេស្តរកវីរុស Covid-19 ។ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃក៏កំពុងបង្កើតឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុស ដែលអាចផ្តល់លទ្ធផលក្នុងរយៈពេល ៥នាទី។ ឧបករណ៍ធ្វើតេស្តគួរតែមានក្នុងរយៈពេលពីរខែទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open