ក្រសួងសុខាភិបាលបានបញ្ញាក់ថាអ្នកទេសចរណ៍មុនចេញពីនាវា WESTERDAM មិនបានរកឃើញអ្នកណាម្នាក់មានជំងឺគ្រុនក្តៅទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយ ដោយបន្តពង្រឹងការតាមដាន និងវិធានការឆ្លើយតបនឹងករណីជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មីនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ី បានរកឃើញករណីកូរ៉ូណាថ្មី នៅលើខ្លួនអ្នកទេសចរម្នាក់ដែលធ្វើដំណើរតាមនាវាទេសចរណ៍ Westerdam ហើយបានចាកចេញពីកម្ពុជា។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ឡើងវិញថា បន្ទាប់ពីកម្ពុជាបានអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នោះ ក្រសួងសុខាភិបាល បានត្រួតពិនិត្យសីតុណ្ហភាពលើបុគ្គលទាំងអស់ មុននឹងអនុញ្ញាតឱ្យចាកចេញពីនាវា ហើយក៏មិនបានរកឃើញថានរណាម្នាក់មានជំងឺគ្រុនក្តៅនោះដែរ។

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖Image may contain: textImage may contain: textImage may contain: text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open