អាជ្ញាធរចុះរុះរើទីតាំងធ្វើពិធីសង្ក្រាន្តនៅប្រឡាយបឹងត្របែក
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ម៉ោង 03:11 PM
(ភ្នំពេញ)៖ យុវជនមួយក្រុមដែលមានឈ្មោះថា «យុវជនសំរាម» ដែលបាននាំគ្នាប្រមែប្រមូលសំរាមពីក្នុងប្រឡាយទឹកស្អុយនៅម្ដុំបឹងត្របែកនាពេលកន្លងមកនោះ បាននាំគ្នារៀបចំធ្វើពិធីសង្ក្រាន្តនៅលើប្រឡាយបឹងត្របែក ក្នុងគោលបំណងបំផុសដល់ប្រជាពលរដ្ឋដែលរស់ក្បែរខាងកុំឱ្យនាំគ្នាបោះសំរាមចោលពាសវាលពាសកាល និងចង់ប្រែក្លាយទីនោះឲ្យមានភាពស្រស់ស្អាតផងនោះ តែត្រូវបានអាជ្ញាធរមូលដ្ឋាន រួមនឹងសមត្ថកិច្ចខណ្ឌចំការមនអះអាងថា ការរៀបចំធ្វើពិធីសង្ក្រាន្តនៅទីនោះ គឺគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយអាជ្ញាធរបានឲ្យរុះរើចេញវិញ ដោយមានកម្លាំងសមត្ថកិច្ចមួយចំនួន ជួយធ្វើការរុះរើចេញអស់ភ្លាមៗតែម្ដងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមាត់ប្រឡាយបឹងត្របែក ចំណុចភូមិ៤ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន៕
អត្ថបទ៖ សីហា