ប្រទេសទាំង០៣ដែលជា​ទី​ផ្សារ​អង្ករ​ធំ​ជាងគេ​របស់​កម្ពុជា

ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩​ ម៉ោង 02:58 PM

(ភ្នំពេញ)៖ តាមប្រមួយដែលមន្ត្រីជាន់ខ្ពស់​របស់រដ្ឋាភិបាល​មួយ​រូប​បាននិយាយ​នៅ​​ថ្ងៃ​អាទិត្យ​នេះ​ថា ​ប្រទេស​ចិន បារាំង ​និង​ម៉ា​ឡេ​ស៊ី ​គឺជា​ទី​ផ្សារ​អង្ករ​ដែល​ធំ​ជាងគេ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៨​ កន្លង​មក​។

មន្ត្រី​ដដែលបានបន្ថែមទៀត​ថា ​តាម​ឯកសារ​ផ្លូវការ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ថា​ កាលពី​ឆ្នាំ​២០១៨​ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន​ប្រមាណ​៦២០ ០០០ តោន​ទៅ​កាន់​ទីផ្សារ​៦១​ប្រទេស​។ក្នុងនោះដែរប្រទេស​ចិន​គឺជា​ទីផ្សារ​ធំ​ជាងគេ​បំផុត​សម្រាប់​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ដោយ​មាន​​ចំនួនប្រមាណជា​ ១៧ម៉ឺន តោន បន្ទាប់​មក​ទៀត​ប្រទេស​បារាំង​ចំនួន​ ៨៦០០០​តោន ​និង​ទី​៣ ​គឺ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​មាន​ចំនួន​ប្រហែល​៤១០០០​តោន​៕

អត្ថបទ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds