អ្នកឡាយលក់ឡេបញ្ចេញភាពស៊ិចស៊ីត្រៀមខ្លួនទៅ!! សម្តេចតេជោបានបញ្ជាឲ្យ ក្រសួងប្រៃសណីយ៏បិទចំពោះអ្នកឡាយលក់ផលិតផលតាមអនឡាញ បញ្ចេញអស់កេរ្ត៏ខ្មាស់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។
នៅក្នុងកិច្ចប្រជុំនោះផងដែរសម្ដេចនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលដែលបានបញ្ជាឲ្យ ក្រសួងប្រៃសណីយ៏ត្រូវបិទ ចំពោះ ការ Live លក់ផលិតផលតាមអនឡាញ បញ្ចេញអស់កេរ្ត៏ខ្មាស់ស្ត្រី. ព្រោះវានាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទ លើស្ត្រី ក្នុងសង្គម បច្ចុប្បន្ន។
ការបញ្ជានេះបានធ្វើឡើង នៅក្នុង ឪកាសដែល សម្តេចតេជោ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»
ជាក់ស្ដែងបច្ចុប្បន្នមានករណីនៃយកកេរខ្មាសភាពសិចស៊ីជ្រុលនិយមមកធ្វេីជាដេីមទុនទាក់ទាញលេីអាជីវកម្មដោយគ្មានក្រមសីលធម៌នឹងកំពុងបានពង្រីកឥទ្ធិពលអោយមានបាតុភាពប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌របស់ខ្មែរដែលគួរមានវិធានការដូចខាងលេីនេះយ៉ាងតឹងរឹងបំផុត ។អត្ថបទ៖គឹមស្រ៊ិន