លោកព្រឹទ្ធចារ្យ លឺ ឡាយស្រេង បានត្រឡប់មកដល់ប្រទេសកម្ពុជាហើយ

ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩​ ម៉ោង 02:45 PM

(ភ្នំពេញ)៖ លោកព្រឹទ្ធចារ្យ លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានត្រឡប់មកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីទទួលបានការអនុញ្ញាតជាសាធារណៈពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសហៅ លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ឱ្យត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយបញ្ជាក់ថា គ្មាននរណាចាប់ចងនោះទេ បន្ទាប់ពីព្រឹទ្ធចារ្យរូបនេះស្នើសុំចូលប្រទេសវិញ។ដោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក លឺ ឡាយស្រេង បានបង្ហោះវីដេអូ មួយពីទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយអះអាងថា លោកនឹកស្រុកហើយចង់វិលមកវិញឆាប់ៗនេះ ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អភ័យទោសឲ្យលោកដែលបានចាកចេញពីប្រទេសកម្ពុជា រយៈពេលជាង១ឆ្នាំមកនេះ៕

អត្ថបទ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds