តៃវ៉ាន់ មានករណីបុរសម្នាក់ស្លាប់ដំបូងគេដោយសារ Covid-19

(បរទេស)៖ យោងតាមជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​តៃវ៉ាន់ (CECC) បានឲ្យដឹងថា បុរស​អាយុ​ជាង​៦០​ឆ្នាំ​ដែល​រស់នៅ​តៃវ៉ាន់ និង​មិនមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ក្រៅ​នោះឡើយ​នា​រយៈពេល​ថ្មីៗ​កន្លងមកនេះ គឺបានស្លាប់ហើយ។ បុរស​នោះ​ក៏​ត្រូវបាន​រាយការណ៍​ផងដែរ​ថា មាន​ជំងឺថ្លើម​ប្រភេទ B រួមទាំង​ទឹកនោមផ្អែម​។​

គួរជម្រាបថា ករណីនេះ បានធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​ឡើងដល់​១៦៧០​នាក់ គិត​ត្រឹម​ម៉ោង​៧​ល្ងាច​ថ្ងៃអាទិត្យ​។ ក្រៅពី​ករណី​ស្លាប់​នៅ​ចិន ករណី​ស្លាប់​៣​ទៀត​មាននៅ​ហ្វីលីពីន ជប៉ុន និង​បារាំង​។ តៃវ៉ាន់ និង​ហុងកុង ជា​តំបន់​រដ្ឋបាល​ពិសេស​ដែលមាន​ករណី​ស្លាប់​១​ករណី​រៀងៗ​ខ្លួន៕ (ដោយ៖ ស៊ាងម៉ី)

លោក Chen Shih-chung រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់ធ្វើសន្និសីទសារព័ត៌មាន
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open