រថភ្លើង និងសាស័របុកគ្នាលើផ្លូវដែក និងការដ្ឋានផ្លូវជាតិលេខ៥ បង្កឲ្យខូចខាតធ្ងន់ និងរបួសធ្ងន់មនុស្សម្នាក់
(បន្ទាយមានជ័យ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវដែក ដោយរថភ្លើងនិងគ្រឿងចក្រឈូសដី (សាស័រ) របស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥ (HighWay) វាងក្រុងសិរីសោភ័ណ បានកើតឡើងកាលពីវេលាម៉ោង៧ និង៥៥នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅមុខរោងម៉ាស៊ីនកិនស្រូវឥណ្ឌា ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ការបុកបែបនេះ និងកន្លងមករវាងរថភ្លើង និងរថយន្ត ឬគ្រឿងយន្ត និងមនុស្ស បើតាមបច្ចេកទេសគឺមិនមែនជាកំហុសខាងផ្នែករថភ្លើងទេ ព្រោះរថយន្តមានផ្លូវតែមួយ មិនអាចចៀសឧបសគ្គបាន។
ក្នុងគ្រោះថ្នាក់គ្រឿងចក្រ បានក្រឡាប់ហើយសង្កត់អ្នកបើកបរវាឈ្មោះរឿង វាសនា ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកកំពង់ធំ ខេត្តកំពង់ធំ បង្កអោយរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី៕