នាវាទេសចរណ៍ធុនយក្ស​មួយគ្រឿង​ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន ២១០១នាក់ចូល​មក​ចត​នៅ​កំពង់ផែក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នៅម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ មាននាវាទេសចរណ៍បរទេសមួយគ្រឿង បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដែលបានដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន ២១០១ នាក់ (ស្រី ១១៦៤នាក់) មកទស្សនាកំសាន្តនៅខេត្តព្រះសីហនុរយៈពេលមួយថ្ងៃ។

បើតាមមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុបានប្រាប់ ANN ឱ្យដឹងថា នាវានេះចេញដំណើរពីប្រទេសថៃចូលមកកម្ពុជា និងបន្តទៅកាន់ប្រទេសសឹង្ហបុរីទៀត នៅវេលាម៉ោង៧យប់ថ្ងៃដ៏ដែលនេះ។

ក្នុងការចូលចតនូវនាវានេះភ្ញៀវទេសចរណ៍ទាំងអស់ត្រូវបានពិនិត្យសុខភាពយ៉ាងត្រឹមត្រូវតាមវេជ្ជសាស្ត្រមុននឹងអនុញ្ញាតអោយចុះពីនាវាសម្រាប់ដំណើរកំសាន្តក្នុងក្រុងព្រះសីហនុ។ មន្ត្រីដដែលបញ្ជាក់ថា នាវាទេសចរណ៍នេះមានដំណើរដឹកភ្ញៀវទេសចរណ៍ទស្សនាតាមបណ្តាប្រទេសនានាជាធម្មតា ហើយសម្រាប់កម្ពុជាក៏នឹងមាននាវាទេសចរណ៍បរទេសចូលចតបន្តបន្ទាប់ទៀត ក្នុងរដូវរាំងភ្លៀងនេះ។

សុំបញ្ជាក់ផងដែរថា នាវាមួយនេះមានឈ្មោះ COSTA FORTUNA មានសញ្ជាតិជា ITALY មាននាវិកសរុប ៩៩៤នាក់ (ស្រី១៨០នាក់), នាវាមានប្រវែងបណ្តោយ ២៧២,១៥ ប្រវែងទទឹង ៣៥,៥០ ជំរៅទឹក ៨,០០៕

នាវាទេសចរណ៍ធុនយក្ស​មួយគ្រឿងទៀត​ចូល​មក​ចត​នៅ​កំពង់ផែក្រុងព្រះសីហនុនាវាទេសចរណ៍ធុនយក្ស​មួយគ្រឿងទៀត​ចូល​មក​ចត​នៅ​កំពង់ផែក្រុងព្រះសីហនុនាវាទេសចរណ៍ធុនយក្ស​មួយគ្រឿងទៀត​ចូល​មក​ចត​នៅ​កំពង់ផែក្រុងព្រះសីហនុនាវាទេសចរណ៍ធុនយក្ស​មួយគ្រឿងទៀត​ចូល​មក​ចត​នៅ​កំពង់ផែក្រុងព្រះសីហនុ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds