នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ អ្នកដំណើរ​និង​បុគ្គលិកនៅលើ​នាវា​កម្សាន្ត​ ​MS Westerdam ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញឡើយ​

(ព្រសីហនុ)៖ អ្នកដំណើរ​និង​បុគ្គលិកនាវា​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​នាវា​កម្សាន្ត​អន្តរជាតិ ​MS Westerdam ដែល​ចត​នៅ​ក្រុង​ព្រះសីហនុនោះ​ទេនៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ក្រោយ​មាន​ព័ត៌មាន​ថា​ អ្នក​ដំណើរ​ជនជាតិ​អាមេរិកកាំង​ម្នាក់បាន​ផ្ទុក​វីរុសកូរ៉ូណា ដោយ​ត្រូវបាន​រក​ឃើញ​នៅ​ប្រទេស​ម៉ាឡេស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពី​យប់​ថ្ងៃ​សៅរ៍ អាជ្ញាធរ ​និង​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ីបាន​រក​ឃើញ​ថា អ្នក​ដំណើរ​ម្នាក់​តាម​នាវា​ MS Westerdam ដែល​បាន​ចុះចត​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍មាន​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស Covid-19 បន្ទាប់​ពី​ស្រ្តីវ័យ ៨៣ឆ្នាំ​ ជនជាតិ​អាមេរិកកាំង បាន​ធ្វើដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ម៉ាឡេស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្ត្រី​សុខាភិបាលម៉ាឡេស៊ី លោក​ Noor Hisham Abdullah ត្រូវបាន​ដក​ស្រង់​សម្តី​តាម​សារព័ត៌មាន Malaysiakini ថា ការ​ត្រួតពិនិត្យសុខភាព​នៅ​អាកាសយានដ្ឋាន​កូឡាឡាំពួរបាន​រកឃើញ​ថា អ្នកធ្វើដំណើរ​ពីររូប​ ក្នុងនោះរួមមានស្ត្រីជនជាតិអាមេរិកាំងម្នាក់ដែលធ្វើដំណើរពីកម្ពុជា មាន​អាការៈ​សុខភាពដែលអាច​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា​វីរុស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​បាន​ថ្លែង​ថា៖ «ការ​ធ្វើ​តេស្ត​ពិនិត្យ​រក​មេរោគ Covid-19 ត្រូវបាន​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ “Institute for Medical Research” ហើយ​ស្ត្រី​ [ជនជាតិ​អាមេរិក]​ម្នាក់​នោះ​ត្រូវបាន​រកឃើញ​ថា​ មាន​ផ្ទុក​មេរោគ​នេះ នៅ​ថ្ងៃទី១៥ ខែកុម្ភៈ​»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ត្រី​អាមេរិកាំង​រូប​នេះគឺជា​ អ្នក​ដំណើរ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​ចំនួន ជាង ២០០០នាក់តាមនាវាកម្សាន្ត Westerdam របស់​ក្រុមហ៊ុន Holland ​America Line ដែល​រដ្ឋាភិបាល​ចំនួន​បួន រួមមាន​ជប៉ុន តៃវ៉ាន់ ហ្វីលីពីន និងថៃ ​បដិសេធ​មិន​ឲ្យ​ចូលចត​ ដោយសារ​បារម្ភថា អ្នក​ដំណើរ​ទាំង​នោះ​អាច​មាន​មេរោគ​កូរ៉ូណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សារព័ត៌មាន​ក្នុងស្រុក​របស់​ម៉ាឡេស៊ី​ដដែល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាមេរិកាំង​រូបនេះកំពុង​ទទួល​ការ​ព្យាបាល​នៅមន្ទីរពេទ្យ Sungai Buloh ក្នុងប្រទេស​ម៉ាឡេស៊ី។ រីឯ​ស្វាមី​របស់​ស្ត្រី​អាមេរិកាំង​រូបនេះត្រូវបាន​រាយការណ៍​ថា មិន​មាន​ផ្ទុក​មេរោគ កូរ៉ូណា​វីរុសទេ ប៉ុន្តែកំពុង​ត្រូវបាន​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី​តាមដាន​ស្ថានភាព​សុខភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​បើក​ឡាន​ម្នាក់ ឈ្មោះ លី អាយុ​៥៣​ឆ្នាំ​ បាន​ប្រាប់​  នៅ​ម៉ោង​ជិត​៨​ព្រឹក​ថ្ងៃ​អាទិត្យ​នេះថា លោក​និង​អ្នក​បើក​បរ​៥នាក់​ផ្សេង​ទៀត ត្រូវបានប្រាប់​ឲ្យ​ត្រៀមដឹកអ្នកដំណើរ តាំង​ពី​ម៉ោង​៥​ព្រឹក​ តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​បាន​ដឹក​នៅ​ឡើយ​ទេ។ លោក​យល់ថា ​ជើង​យន្ត​ហោះ​សម្រាប់​ធ្វើ​ដំណើរ​ថ្ងៃ​នេះ ត្រូវ​បាន​លុបចោល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​ លី ដែល​មាន​កូន​៤នាក់ បាន​ប្រាប់​ថា​ លោក​ចាប់ផ្តើម​មាន​ការព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ ក្រោយ​មាន​ព័ត៌មាន​នៃ​អ្នក​ផ្ទុះ​វីរុស​នេះ។លោក​មាន​ប្រសាសន៍​ថា៖ «មាន​ការព្រួយ​បារម្ភ​ខ្លាំង​ដែរ ព្រោះ​ខ្ញុំ​មាន​ប្រពន្ធ មាន​កូន ខ្លាច​ឆ្លង​វីរុស​កូរ៉ូណាហ្នឹង»។រថយន្តដែលត្រៀមចាំដឹកអ្នកដំណើរនៅព្រឹកថ្ងៃអាទិត្យនេះ។
រថយន្តដែលត្រៀមចាំដឹកអ្នកដំណើរនៅព្រឹកថ្ងៃអាទិត្យនេះ។ (ស៊ុន ណារិន/VOA)
អ្នក​បើ​ក​រថយន្ត​ម្នាក់​ទៀត លោក​ សុខេម អាយុ​៤៥​ឆ្នាំ មាន​ប្រសាសន៍​ថា​ លោក​ក៏​ត្រូវបាន​ឲ្យ​រង់ចាំ​ដឹក​អ្នក​ដំណើរ​តាំង​ពី​ម៉ោង​៥​ព្រឹក​ដូច​គ្នា។ លោក​បន្តថា​ លោកមាន​ការ​ព្រួយ​បារម្ភ​ខ្លាំងដូចគ្នា ដោយសារ​ពីមុន​គិតថា​ មិន​មាន​អ្នក​ផ្ទុក​វីរុស​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក សុខេម ដែល​មានកូន​បីនាក់ បាន​ប្រាប់​ ថា៖ «ខ្ញុំ​សូម​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ ព្រោះ​ពួក​ខ្ញុំ​នៅ​ជួរ​មុខ សូម​ឲ្យ​ជួយ​មើល​ថែ»។សាធារជន​ និង​អ្នក​សារព័ត៌មានមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សេរី ដូច​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នោះទេ។

អាជ្ញាធរ​ដែល​យាមកាម​នៅច្រកចូល បាន​លើកឡើង​ថា​ ភ្ញៀវ និង​បុគ្គលិក​នាវា មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​កប៉ាល់​នោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ថា​តើ​ក្រុមហ៊ុន​ Holland America Lane ដែល​គ្រប់គ្រងនាវា​នេះ បាន​លុបចោល​ជើង​យន្ត​ហោះសម្រាប់​ថ្ងៃ​នេះ ឬ​យ៉ាងណានោះ។

បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុនដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ អ្នក​ធ្វើ​ដំណើរ​ប្រមាណ ​២៣៦នាក់ និង​បុគ្គលិក​នាវា​ ៧៤៧នាក់​ទៀតកំពុងស្ថិត​នៅ​លើ​វានានេះ។ ក្រុមហ៊ុន និង​ក្រសួងសុខាភិបាល​កម្ពុជា បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​ធ្វើ​តេស្ត​ម្តង​ទៀត ដើម្បី​បញ្ជាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាវា​នេះ​មាន​អ្នក​ទេសចរណ៍សរុប​ចំនួន​ ១៤៥៥នាក់ និង​បុគ្គលិកនាវាចំនួន​៨០២នាក់។សាធារណជន និងអ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតអោយចូលសេរីទៅជិតនាវានោះទេ នាព្រឹកថ្ងៃអាទិត្យនេះ។ (ស៊ុន ណារិន/VOA Khmer)
សាធារណជន និងអ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតអោយចូលសេរីទៅជិតនាវានោះទេ នាព្រឹកថ្ងៃអាទិត្យនេះ។
អ្នកស្រី​ Emily Zeeberg អ្នកនាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​ បាន​ប្រាប់​វីអូអេថា ស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជា​បាន​ដឹង​ពីសេចក្តីរាយការណ៍​ព័ត៌មាន​ខាងលើនេះ ហើយ​ថា «យើង​កំពុង​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់រូប ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​សេចក្តីរាយការណ៍​ទាំង​អស់​នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​ស្រីបាន​សរសេរ​តាម​សារ​អេឡិចត្រូនិក​មក​កាន់​វីអូអេ​ថា៖ «សុវត្ថិភាព និង​សុខមាលភាព​របស់​ពលរដ្ឋ​អាមេរិក​គឺជា​ អាទិភាព​ចម្បង​របស់​ស្ថានទូត​អាមេរិក។ យើង​កំពុង​ធ្វើការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ និង​មន្ត្រី​សុខាភិបាល​កម្ពុជា ក្នុងការ​ចាត់​វិធានការ​ផ្នែក​ត្រួតពិនិត្យ​សុខភាព​បន្ថែម​ទៀត​ដែល​ចាំ​បាច់»។

គួរបញ្ជាក់​ថា​ ក្នុងចំណោម​អ្នកដំណើរ​ជិត ២០០០នាក់ នៅលើនាវា Westerdam នេះ ​អ្នកដំណើរ២០​នាក់ ត្រូវបានរាយ​ការណ៍​ថា​ មាន​បញ្ហា​សុខភាព​ដូចជា​ ផ្តាសាយ ​រាគរូស ​និង​មាន​បញ្ហា​ក្រពះ​ និង​ពោះវៀន​ជាដើម។ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​លើក​យក​វត្ថុ​សំណាក​ពី​អ្នក​ដំណើរ​ទាំង​នេះ​ទៅ​ពិនិត្យ​នៅ​ឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ ហើយ​បាន​បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​មិន​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នោះ​ទេ៕ប្រភព VOA

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds