គ្រាន់តែលើភ្នាក់ងារបាល់ទាត់ ក្លឹបនៅ Premier League ត្រូវចំណាយដល់ទៅ ២៦០លានផោន រដូវកាលនេះ
ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៩ ម៉ោង11:30AM
ក្លឹបនៅក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League បានចំណាយច្រើនជាង ២៦០លានផោន ក្នុងរដូវកាល ២០១៨/២០១៩នេះ ទៅលើភ្នាក់ងារបាល់ទាត់។ ចំនួននេះ បានការកើនឡើង ៤៩លានផោន បើធៀបទៅនឹងរយៈពេល ១២ខែមុន។
តាមរបាយការណ៍ចេញផ្សាយក្នុងសប្តាហ៍នេះ បានឲ្យដឹងថា Liverpool ជាក្លឹបដែលចំណាយច្រើនជាងគេ។
១. Liverpool ចំណាយ ៤៣លានផោន លើភ្នាក់ងារបាល់ទាត់ ពីថ្ងៃទី ១ខែកុម្ភៈ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣១ខែមករា ឆ្នាំ ២០១៩។
២. Chelsea ចំណាយ ២៦លានផោន និង Manchester City ចំណាយ ២៤លានផោន។
៣. Tottenham និង Arsenal ចំណាយជាង ១១លានផោន។
៤. Man Utd ចំណាយជាង ២០លានផោន។
៥. Wolves ចំណាយជាង ៦លានផោន។
៦. Watford ចំណាយជាង ១០លានផោន។
៧. Leicester ចំណាយជាង ១២លានផោន។
៨. Everton ចំណាយជាង ១៩លានផោន
៩. West Ham ចំណាយជាង ១៤លានផោន។
១០. Bournemouth ចំណាយជាង ១០លានផោន។
១១. Crystal Palace ចំណាយជាង ៦លានផោន។
១២. Newcastle ចំណាយជាង ៨លានផោន។
១៣. Brighton ចំណាយជាង ៦លានផោន។
១៤. Southampton ចំណាយជាង ៦លានផោន។
១៥. Burnley ចំណាយជាង ៣លានផោន។
១៦. Cardiff ចំណាយជាង ២លានផោន។
១៧. Fulham ចំណាយជាង ៨លានផោន។
១៨. Huddersfield ចំណាយជាង ៥លានផោន។