ស្រ្តីដែលមានផ្ទុកជំងឺ​កូ​រ៉ូ​ណា​ថ្មី​ម្នាក់​សម្រាល​កូន​ដែល​គ្មាន​ជំងឺ​អ្វី​ទាំងអស់

យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី បាន​ផ្តល់​កំណើត​អោយ​កូនស្រី​ដែល​មាន​សុខភាព​ល្អ ។ដំបូង ស្ត្រី​រូប​នេះ ដែល​មាន​អាយុ​៣៣​ឆ្នាំ ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់​ទៅ​បន្ទប់​ដាក់​អ្នកជំងឺ​គ្រុនក្តៅ​វិញ ខណៈ​ដែល​កូន​ដែល​ទើប​សម្រាល ត្រូវ​គេ​មើលថែ​នៅ​បន្ទប់​ដាច់​ដោយឡែក​សម្រាប់​ទារក​នៃ​មន្ទីរពេទ្យ Second Affiliated Hospital នៃ​សាកលវិទ្យាល័យ Xi’an Jiaotong ក្នុង​ខេត្ត​សាន​ស៊ី ភាគ​ពាយព្យ​ប្រទេស​ចិន ។ប៉ុន្តែ​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួ បាន​រាយការណ៍​ថា ចាប់តាំងពី​ពេល​នោះ​មក​ស្ត្រី​រូប​នេះ​បានជា​សះស្បើយ​ពី​វីរុស​ដ៏​សាហាវ​នេះ ហើយ​បាន​ផ្តល់​ភ្លើង​ខៀវ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។នៅ​ចក្រភព​អង់គ្លេស NHS បាន​បញ្ជាក់​ថា មាន​តែ​អ្នកជំងឺ​ម្នាក់ ក្នុង​ចំណោម​អ្នកជំងឺ​ទាំង​៩​នាក់ ដែល​បាន​ធ្វើតេស្ត​រក​វីរុស​នេះ ត្រូវ​បាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ ។NHS England និង NHS Improvement បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា មនុស្ស​៨​នាក់​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ Covid-19 បាន​ចាក​ចេញពី​មន្ទីរពេទ្យ​បន្ទាប់​ពី​ការ​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន​ពីរ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open