ទាហានម្នាក់ជាន់មីនផ្ទុះស្លាប់ ខណៈដើរល្បាតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
(ព្រះវិហារ)៖ នាយទាហានម្នាក់បានដើរជាន់មីន បណ្តាលឲ្យផ្ទុះស្លាប់កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញ នៅចំណុចខាងត្បូងអន្លុងរាំង ជើងភ្នំ៥០០ ក្នុងខ្សែត្រៀមជួរមុខរវៀងកម្ពុជា-ថៃ ខណះរូបគេកំពុងបេសកម្មដើរល្បាត។
បើតាមលោកអនុសេនីយ៏ទោ សុឹម ស៊ុន មេបញ្ជាការអនុសេនាតូចចំណុះឲ្យវរៈសេនាធំលេខលេខ385 ប្រចាំកាទិសទី១ តំបន់ប្រាសាទព្រះវិហារបានឲ្យដឹងថា នាយទាហានដែលបានស្លាប់ដោយសារតែការជាន់មីននោះ មានឈ្មោះលោកព្រឹន្ទបាលឯក ជិត ហាត់ មានមុខងារជាមេក្រុមកងអនុសេនាធំទី៣ ក្នុងវរសេនាតូច385 ចំណុះឲ្យកងពលតូចលេខ៨៕
ប្រភព៖ ann