ចំនួនមនុស្សដែលបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណា COVID-19 បានកើនលើសពី១,៦៦៥នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង៦៨,០០០នាក់ហើយ

(ប៉េកាំង)៖  នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ចំនួនមនុស្សដែលបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសចិន បានកើនលើសពី១,៦៦៥នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង៦៨,០០០នាក់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA ។

អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១,៦៦៥នាក់ បន្ទាប់ពីថ្ងៃសៅរ៍មានអ្នកជំងឺ COVID-19 ចំនួន១៤២នាក់ទៀត បានបាត់បង់ជីវិត ដោយក្នុងនោះ១៣៩នាក់នៅខេត្ត Hubei ២នាក់នៅខេត្ត Sichuan និងម្នាក់នៅខេត្ត Hunan ហើយក្នុងថ្ងៃសៅរ៍ម្សិលមិញដដែលនេះ មានករណីឆ្លងថ្មីចំនួន២,០០៩នាក់ទៀត។

គួរជម្រាបថា មកទល់ពេលនេះ ករណីមនុស្សស្លាប់នៅក្រៅដែនដីចិនដីគោក គឺមាន៤ករណី រួមមាន ១ករណីនៅហុងកុង ១ករណី នៅហ្វីលីពីន ១ករណីនៅជប៉ុន និង១ករណីនៅបារាំង៕

Image result for COVID 19

Image result for COVID 19

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open