ជនជាតិអាមេរិកម្នាក់ ដែលចាកចេញពីនាវា Westerdam ពីកម្ពុជាត្រូវបានអជ្ញាធរម៉ាឡេស៊ីរកឃើញមានផ្ទុកវីរុស COVID-19

(មាឡេស៊ី)៖ បើយោងតាមការចុះផ្សាយពីសាព័ត៌មានSouthChinaMorningPost និង channelnewsasia ចុះផ្សាយមុននេះបន្តិចបានឲ្យដឹងថា ស្ត្រីជនជាតិអាមេរិកាំងម្នាក់ ដែលបានទៅដល់ប្រទេសម៉ាឡេស៊ី ក្រោយចាកចេញពីនាវា Westerdam ដែលចតនៅប្រទេសកម្ពុជា ត្រូវបានធ្វើតេស្តឃើញមានវិជ្ជពីវីរុស COVID-19 នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រសួងសុខាភិបាលម៉ាឡេស៊ី។

ក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ចាក់ទៀតថា ស្ត្រីវ័យ៨៣ឆ្នាំជនជាតិអាមេរិកាំងជាអ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរទាំង១៤៤នាក់ ដែលបានចាកចេញពីនាវា Westerdam និងបានហោះហើរទៅដល់ព្រលានយន្តហោះអន្តរជាតិ Kuala Lumpur International Airport ហើយបន្ទាប់ពីធ្វើតេស្តឃើញវិជ្ជមាន វីរុស COVID-19 ស្ត្រីរូបនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sungai Buloh ដើម្បីធ្វើការពិនិត្យ ចំណែកឯប្តីរបស់គាត់ដែលមានអាយុ៨៥ឆ្នាំ លទ្ធផលធ្វើតេស្តគឺអវិជ្ជមាននៃវីរុស COVID-19។

គួរបញ្ជាក់ផងដែរថា នាវា Westerdam ដែលមានផ្ទុកអ្នកដំណើរសរុប ១ ៤៥៥នាក់ និងបុគ្គលិកបំរើការលើនាវា ៨០២នាក់ ត្រូវបានប្រទេស និងកោះចំនួន៦បដិសេធមិនឲ្យចូលចត ប៉ុន្តែត្រូវបានប្រទេសកម្ពុជាអនុញ្ញាតិឲ្យចូលចតកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ៕អត្ថបទ៖ គឹមស្រ៊ិន ប្រភព៖ SouthChinaMorningPost , channelnewsasia

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds