រកឃើញអ្នកកើតវុីរ៉ុសCOVID-19 ៤៤នាក់បន្ថែមទៀត នៅក្នុងនាវាទេសចរណ៍ Diamond Princess ដឹកអ្នកទេសចរជិត៤ពាន់នាក់
បរទេស៖ ជប៉ុន បានរកឃើញអ្នកឆ្លងមេរោគកូវីដ COVID-19 ចំនួន៤៤នាក់ បន្ថែមទៀត នៅក្នុងនាវាកម្សាន្ត Diamond Princess ក្នុងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៏របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុន។
យោងសារព័ត៌មាន CNA ដែលបានផ្សាយនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះថា ក្រោយពីធ្វើការពិនិត្យលើអ្នកទេសចរទាំង៤៤នាក់នោះ លទ្ធផលបង្ហាញថា មានមនុស្ស៤៤នាក់ មានផ្ទុកវីរុស Covid-19 នៅលើនាវាខ្នាតយក្សដែលផ្ទុកមនុស្សជាង ៣ ៧០០នាក់ ។ ក្នុងនោះមានជនជាតិជប៉ុនចំនួន ២៩នាក់ ជនជាតិផ្សេងទៀត១៥នាក់ ពោលគឺ៤៣នាក់ ជាអ្នកដំណើរ និង ១នាក់ទៀតគឺជាកងនាវិក។គួររំលឹកដែរថា នាវាទេសចរណ៍ ដាយមិនដ៍ព្រីនសេស (Diamond Princess) នេះ ត្រូវបានឃាត់ទុកនៅកំពង់ផែទីក្រុង យ៉ូកូហាម៉ា (Yokohama) របស់ជប៉ុន កាលពីសប្តាហ៍មុន ក្រោយពីមនុស្សម្នាក់ដែលត្រូវបានគេដឹងច្បាស់ថា មានផ្ទុកវីរុសកូរ៉ូណាថ្មី ធ្លាប់មានវត្តមានលើកប៉ាល់នោះជាមួយមនុស្សសរុប៣ ៧១១នាក់ ។
ប្រភព៖ CNA
ប្រភព៖ CNA