រំជួលចិត្តណាស់! កូរ៉េខាងត្បូងបង្កើតបច្ចេកវិទ្យា VR អាចឲ្យម្តាយជួបកូនស្រី ដែលស្លាប់រយះពេល៤ឆ្នាំបាន(មានវីដេអូ)
(បរទេស)៖បច្ចេកវិទ្យា VR បានជួយឲ្យម្តាយកម្សត់ដែលបាត់បង់កូនស្រីមួយរូប អាចជួបជុំកូនស្រីរបស់នាងបានសារជាថ្មីនៅក្នុងពិភពសិប្បនិមិត្ត (Virtual World)។អ្នកស្រី Jang Ji-sung បានបែកបាក់ពីកូនស្រីដ៏គួរឲ្យស្រលាញ់ឈ្មោះ Nayeon កាលពីឆ្នាំ ២០១៦ នៅពេលក្មេងនោះមានអាយុ ៧ឆ្នាំ ស្លាប់ដោយសារជំងឺ។
ថ្មីៗនេះរឿងរំភើបមួយបានកើតឡើង ក្រោយស្ថានីយប៉ុស្តិ៍ទូរទស្សន៍របស់កូរ៉េខាងត្បូង MBC បានបង្កើតនូវកម្មវិធីដ៏កម្រមួយដោយអញ្ជើញឲ្យអ្នកស្រី Ji-sung បានមកជួបកូនដែលស្លាប់សារជាថ្មី តាមរយៈបច្ចេកវិទ្យា VR។
ត្រឹមរយៈពេលប៉ុន្មានថ្ងៃវីដេអូនេះទទួលបានការទស្សនាលើ YouTube ដល់ទៅជាង ៨ លានដង ដោយបង្ហាញពីទិដ្ឋភាពដែលអ្នកស្រី Ji-sung មានប្រើប្រាស់ឧបករណ៍ VR រួមមានវ៉ែនតានិងស្រោមដៃ ហើយឈរពីមុខផ្ទាំងក្រណាត់ពណ៌បៃតងមួយ ដើម្បីអាចស្រមៃមើលឃើញក្នុងពិភពនៃសួនច្បារដ៏ស្រស់បំព្រង ជាមួយនឹងកូនស្រីសារជាថ្មី។
សូមចុចទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស៊ាងម៉ី