នាវាខ្នាតយក្សកំពុងរំកិលខ្លួនចូលចតនៅកំពង់ផែព្រះសីហនុ
ខេត្តព្រះសីហុ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ នាវាខ្នាតយក្សលំដាប់អន្តរជាតិដែលមានផ្ទុកភ្ញៀវទេសចរ និងនាវិកសរុបជាង ២០០០ នាក់ បានកំពុងតែរំកិលខ្លួនចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ដែលអាចនឹងចូលចតដល់ចំណតផែ វេលាម៉ោងប្រហែលជាង៩ឬម៉ោង១០ព្រឹកនេះ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានអោយដឹងថា ក្រុមការងាររបស់រដ្ឋាភិបាល រួមមានគ្រូពេទ្យ មន្ត្រីនគរបាល អន្តោប្រវេសន៍ មន្ត្រី ចត្តាឡីស័ក កំពុងមានវត្តមាននៅកំពង់ផែក្រុងព្រះសីហនុ រង់ចាំទទួលអ្នកទេសចរអន្តរជាតិ ដែលមកតាមនាវាទេសចរណ៍នោះ។
ក្រុមការងារផ្ដោតសំខាន់ទៅលេីការពិនិត្យសុខភាព ដេីម្បីស្វែងរកករណីសង្ស័យមានផ្ទកមេរោគវីរុសកូរ៉ូណា ប៉ុន្តែក្រុមគ្រូពេទ្យប្រចាំការនៅលេីនាវាបានអះអាងថាភ្ញៀវទេសចរទាំងអស់គ្មានអ្នកជម្ងឺវីរុសកូរ៉ូណាទេ ។
បន្ទាប់ពីក្រុមការងារធ្វើការនៅលេីនាវាចប់ ទេីបអនុញ្ញាតអោយនាវាចូលចតនៅកំពង់ផែតែម្ដង រួចដឹកជញ្ជូនបន្តទៅព្រលានយន្តហោះដេីម្បីពួកគេបានត្រលប់ទៅប្រទេសកំណេីតជួបជុំក្រុមគ្រួសារពួកគេវិញ៕