លោកឧត្តមសេនីយ៍ត្រី ប៉ូច សុជា រងការចោទប្រកាន់ថាបានប្រើអំណាចលេបត្របាក់យកដីស្នាក់ការមុខព្រួញអចិន្ត្រៃយ៍ប្រចាំស្រុកជាំក្សាន្ត
(ខេត្តព្រះវិហារ)៖ មានសេចក្តីរាយមកថាដីស្នាក់ការមុខ ព្រួញអចិន្ត្រៃយ៍ស្ថិតភូមិធម្មជាតិឃុំស្រអែមស្រុកជាំក្សាន្តត្រូវបានលោកឧត្តមសេនីយ៍ត្រីប៉ូច សុជា អតីតប្រធានស្នាក់ការមុខព្រួញអចិន្ត្រៃយ៍ការិយា ល័យទី២នៃកងទ័ពជើងគោកប្រចាំទិសព្រះវិហារនិងបច្ចុប្បន្នមានតួនាទីនាយរងអធិការកិច្ចកងទ័ពជើងគោក ថាបានប្រើអំណាចរំលោភយកដីស្នាក់ការខាងលើចែកគ្នីគ្នានិងលក់យកលុយធ្វើមានធ្វើបានខ្លួនឯង។
បើយោងតាមប្រភពពីមន្ត្រីក្នុងស្រុកបានបង្ហើបថាដីស្នាក់ការនោះមានទទឹងជាងមួយរយម៉ែត្រ(ជាង១០០m)ជាប់ថ្នល់កៅស៊ូនិងបណ្តោយពីរយម៉ែត្រ(២០០m)ត្រូវបានលោកផ្កាយ១រូបនេះយកធ្វើជាកម្មសិទ្ធបុគ្គលលក់អោយឈ្មួញយ៉ាងរំភើយដោយគេព័ទ្ធរបងយកស្ទើជាន់បង្គោលដងទងជាតិទៅហើយ។
ពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើដែលដឹងពីប្រវត្តិីនោះថាដីស្នាក់ការខាងលើគេកាត់លក់និងចែកគ្នាតាំងពីជំនាន់លោកប៉ូចសុជានៅគ្រប់គ្រងមកម្លេះ។តែ!ទើបតែបែកធ្លាយពេលថ្មីៗនេះក្រោយពីគេធ្វើរបងព័ទ្ធកំណត់ព្រំ ពលរដ្ឋបន្តថាមិននឹកស្មានដល់ដីស្នាក់ការមុខព្រួញអចិន្ត្រៃយ៍(ដឺបេ)ខាងលើដែលជាសម្បត្តិរដ្ឋឯកជនរបស់ក្រសួងការពារជាតិត្រូវបានរំលោភយកក្រោមស្នាដៃលោកឧត្តមសេនីយ៍ត្រីប៉ូច សុជា អញ្ចឹងសោះ។ឥឡូដីនោះនៅសល់ទទឹងតែជាងដប់ម៉ែត្រ(ជាង១០m)និងបណ្តោយជាងហាសិបម៉ែត្រ (ជាង៥០m) ប៉ុណ្ណោះ ក្រៅពីនេះគេលក់អស់ហើយ។
ចំពោះករណីនេះត្រូវបានមហាជនដាក់ការសង្ស័យថាអាចមានការឃុបឃិតគ្នាជាប្រព័ន្ធក្នុងស្ថាប័នការិយាល័យទី២នៃកងទ័ពជើងគោក(ដឺបេ)ទើបគេអាចប្រព្រឹតបានយ៉ាងរលូនបែបនេះ។
ជុំវិញការចោទប្រកាន់ខាងលើលោកឧត្តមសេនីយ៍ត្រីប៉ូចសុជាអតីតៈប្រធានស្នាក់ការ(ដឺបេ)ប្រចាំទិសព្រះវិហារបានអោយភ្នាក់ងារយើងដឹងនៅព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០២០នេះថាដីនោះលោកមិនបានពុះលក់រឺចែកគ្នាទេ គឺឯកឧត្តមដុំ ហាក់ អតិតមេ(ដឺបេ)កងទ័ពជើងគោកបច្ចុប្បន្ន (ស្លាប់) ជាអ្នកបែងចែកអោយមន្ត្រីក្រោមឱវាទខ្លះនិងអោយកូនក្មួយគាត់ខ្លះ។
ចំណែកគុយសាវ៉ាត់ប្រធាន (ដបេ) មណ្ឌល៤ (ភូមិភាគ៤) បានថ្លែងថាបញ្ហានេះលោកអត់បានដឹងទេព្រោះលោកទើបតែទទួលតពីអតីតៈមេមុនគេប្រគល់ដីស្នាក់ការអោយតែដប់ប្រាំពីរម៉ែត្រប៉ុណ្ណោះ(១៧ម៉ែត)៕