ពេលនេះ ប្រជាពលរដ្ឋអាចមកកំសាន្ដតាមឆ្នេរសមុទ្រខេត្តព្រះសីហនុបានដោយរីករាយ អាចក្រាលកន្ទេលអង្គុយលេងក៏បាន

(ព្រះសីហនុ)៖ នេះជាដំណឹងល្អដោយ ឆ្នេរអូរឈើទាល២ ”អតីតឆ្នេរអារីស្តុន” និងឆ្នេរអូរត្រេះ ត្រូវបានរៀបចំជាឆ្នេរសមុទ្រសាធារណៈ និងជាសម្បត្តិរួម របស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរ ជាតិ និងអន្តរជាតិអាចមកកំសាន្តដោយសេរី ឥតមានការបង់ថ្លៃអ្វីឡើយ ដោយប្រជាពលរដ្ឋដែលមកកំសាន្ត ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេងបានដោយសេរី មិនគិតសេវាឡើយ តែត្រូវទុកដាក់វេចខ្ចប់សំរាមអោយបានស្អាត។

បើយោងតាមការបង្ហោះរបស់ផេក ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថា ៖ “នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណៈ ហើយបងប្អូនដែលមកលេងកំសាន្ដ អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាឡើយ ហើយមិនអនុញ្ញាត អោយមានការវាតទីធ្វើជាកម្មសិទ្ធរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់អោយបងប្អូនមកពីឆ្ងាយអាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម ក៏ជាការចូលរួមអោយអ្នកមកលេង ទុកដាក់សំរាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds