លោក មូន ជេអ៊ីន បានបញ្ជូនឧទ្ធម្ភាគចក្រយោធា៣២គ្រឿងទៅជួយពន្លត់ភ្លើងឆេះព្រៃ

ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩​ ម៉ោង​10:22 AM

(ភ្នំពេញ) យោងតាមប្រព័ន្ធផ្សព្វផ្សាយ NPR បានចុះផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានបញ្ជូនឧទ្ធម្ភាគចក្រយោធាចំនួន៣២គ្រឿងទៅកាន់ តំបន់ភ្លើងឆេះព្រៃដ៏មហន្តរាយ ក្នុងប្រតិបត្តការរួមសហការជាមួយរថយន្តពន្លត់អគ្គិភ័យប្រមាណជាង៨០ គ្រឿងផ្សេងទៀត ដើម្បីពន្លត់ភ្លើងព្រៃ ។

លោក មូន ជេអ៊ីន ក៏បានបញ្ជូនកងកម្លាំងយោធាប្រមាណជាង១៦០០នាក់ រួមទាំងរថយន្តយោធា ចំនួន២៦គ្រឿងផងដែរទៅកាន់ខេត្ត Gangwon តាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត ជាទីដែលភ្លើងឆេះ ព្រៃកំពុងឆាបឆេះ ។

ប្រជាពលរដ្ឋប្រមាណជាង៤០០០នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទៃដី ព្រៃអស់ជាង៥០០ហិកតា និងឆេះបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១៩៨ខ្នង និងសាលារៀនប្រមាណ ៥២កន្លែងត្រូវបានបិទទ្វារផងដែរ ៕

អត្ថបទ រតនៈ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds