នៅចុងខែនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិលេខ៥៨ដែលតភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ
(បន្ទាយមានជ័យ)៖ ក្នុងឱកាសដែលប្រតិភូជំនាញចុះពិនិត្យផ្លូវ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានប្រាប់ថា៖ផ្លូវជាតិលេខ៥៨ដែលតភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យនិងត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅចុងខែនេះក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ផ្លូវជាតិលេខ៥៨ដែលតភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យនេះត្រូវបានបើកការដ្ឋានកសាងនៅខែមិថុនាឆ្នាំ២០១៥ហើយត្រូវបានកសាងរួចរាល់ជាស្ថាពរនៅខែកុម្ភៈឆ្នាំ២០១៩។ហើយផ្លូវជាតិលេខ៥៨នេះត្រូវបានកសាងឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន ថវិការនិងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងចំនួនទឹកប្រាក់១២២លានដុល្លា។
ឯកឧត្តម បានបន្តទៀតថា៖ផ្លូវជាតិលេខ៥៨នេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST)ដែលតភ្ជាប់បីផ្លូវជាតិលេខ៥រង្វង់មូលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទៅកាន់ផ្លូវជាតិលេខ៥៨ខេត្តឧត្តរមានជ័យ។ក្រសួងសាធារណៈការណ៍ដឹកជញ្ជូននិងខិតខំកែសម្រួលផ្លូវថ្នល់ពីប្រភេទផ្លូវក្រាលកៅស៊ូពីស្រទាប់(DBST)អោយទៅជាផ្លូវកៅស៊ូ(AC) ដើម្បីធ្វើយ៉ាងណាអោយផ្លូវនៅក្នុងប្រទេសកម្ពុជាកាន់តែមានគុណភាពខ្ពស់ ស្របតាមគោលការណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយធ្វើយ៉ាងណាអោយផ្លូវកាន់តែមានប្រសិទ្ធភាពខ្ពស់៕