ហេង សួរ៖ ​រោងចក្រ​កាត់ដេរ​មួយចំនួន​នៅ​កម្ពុជា ព្យួរការងារ​កម្មករ ដោយសារ​ខ្វះ​ក្រណាត់​ដេរ ​មិនមែន​មកពី​ឥទ្ធិពល EBA​ ទេ

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៏នៅក្នុងប្រព័ន្ធតេឡេក្រាមកាលពី​ម្សិលមិញ​បានបញ្ជាក់​ថា នៅក្នុង​ខែមីនា ឆ្នាំ២០២០ ​ខាង​មុខ​នេះអាច​នឹងមាន​រោងចក្រ​កាត់ដេរ​មួយចំនួន​នៅ​កម្ពុជា ព្យួរការងារ​កម្មករ ដោយសារ​ខ្វះ​ក្រណាត់​ដេរ ពីព្រោះ​លែង​មាន​ការបញ្ជូន​ក្រណាត់​ដែល​ជា​វត្ថុធាតុដើម​ចេញ​ពី​ប្រទេស​ចិន​ចាប់​តាំងពី​ប្រទេស​នេះ​បាន​ផ្ទុះ​នូវ​វីរុស​កូរ៉ូណា​មក​គឺ​វា​មិនមែន​មកពី​ឥទ្ធិពល EBA​ នោះទេ​។

លោកបានបញ្ជាក់ថា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា​ដែល​ដំណើរការ​កន្លងមក គឺ​ភាគច្រើន​ពឹង​ផ្អែកលើ​ការនាំ​ចូល​ក្រណាត់​ដែល​ជា​វត្ថុធាតុដើម​ពី​រោងចក្រ​នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​ចាប់​តាំងពី​មាន​ការផ្ទុះ​វីរុស​កូរ៉ូណា​ បន្ទាប់​ពី​មុន​បុណ្យ​ចូលឆ្នាំ​ចិន​មក​បាន​ធ្វើឱ្យ​រោងចក្រ​នៅក្នុង​ប្រទេស​នេះ បិទទ្វារ អ​ញ្ចឹ​ង​វា​ត្រូវ​តែ​ផ្អាក​មួយ​រយៈ​ ហើយ​មិនទាន់​ដឹងថា​ត្រូវ​ដំណើរការ​វិញ​នៅពេល​ណា​នោះទេ ទើប​ធ្វើឱ្យ​រោងចក្រ​នៅ​កម្ពុជា​អាច​ប្រឈម​នឹង​ការខ្វះ​ក្រណាត់​នាពេល​ខាង​មុខ​។

លោកបានបន្ថែមទៀតថា ចំពោះមុខ​អ្វីដែល​ជាការ​ជាក់ស្ដែង គឺ​រោងចក្រ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា ឬ​រោងចក្រ​នៅក្នុង​ប្រទេស​ផ្សេងទៀត​ដែល​ពឹង​ផ្អែកលើ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​នេះ គឺ​ត្រូវការ​ពេល​ប្រហែល​ ៤០ ថ្ងៃ សម្រាប់​ទទួល​បាន​វត្ថុ​ធាតុ​ដើម​ពី​ប្រទេស​ចិន ដើម្បី​យក​មក​ធ្វើ​ធាតុ​ចូល​សម្រាប់​សង្វាក់​ផលិតកម្ម​របស់ខ្លួន​»​។ ជាមួយគ្នានេះដែរ រោងចក្រនៅក្នុងប្រទេសកម្ពុជារបស់យើងភាគច្រើន​គឺ​យក​ក្រណាត់​ពី​ប្រទេស​ចិន ហើយ​ការដឹកជញ្ជូន​មក​នេះ​គឺ​ខែ​ ១២ ​និង​ខែ​ ១ ​នេះ​មាន​ការដឹកជញ្ជូន​មក​ច្រើន​នៅ​មុនពេល​ចូលឆ្នាំ​ចិន ដល់​ពេល​ក្រោយ​ចូលឆ្នាំ​ចិន​នេះ​គឺថា​រោងចក្រ​នៅ​ចិន​បាន​បិទ​ទាំងស្រុង​ហើយ​ បន្ទាប់ពី​មានការ​ផ្ទុះ​វីរុស​នេះ​គឺថា​រោងចក្រ​នៅ​ចិន​គឺ​មិនទាន់​ដំណើរការ​នៅឡើយ​ទេ។

វិបត្តិ​នៃ​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ​អាច​នឹង​កើតឡើង ហើយ​ធ្ងន់ធ្ងរ​ដោយសារ​តែ​ទី​១ ភាព​មិន​ច្បាស់លាស់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប និង​ទី​២ វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ។ ជា​ការ​ពិត​ណាស់ រាល់​វត្ថុធាតុដើម​សម្រាប់​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា ភាគច្រើន​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ចិន ក្នុង​នោះ​មាន​ប្រមាណ​៨០​ភាគរយ​ទៅ​ហើយ ដោយឡែក​ប្រទេស​ផ្សេង​ទៀត​ដូច​ជា ឥណ្ឌូ​នេ​ស៊ី និង​វៀតណាម​ជាដើម ក៏​ប៉ុន្តែ​ប្រទេស​ទាំងនោះ​ក៏​យក​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​មក​ផ្គត់ផ្គង់​ដូច​គ្នា ដូច្នេះ​បើសិនជា​មានការ​បិទ​រោងចក្រ​នៅ​ប្រទេស​ចិន​ដោយសារ​តែ​បញ្ហា​វីរុស​កូ​រ៉ូ​ណា នោះ​ការ​ផ្គត់ផ្គង់​ទៅ​ប្រទេស​វៀតណាម និង​ឥណ្ឌូ​នេ​ស៊ី​នឹង​ខ្វះខាត​ដូច​គ្នា​ផង​ដែរ ។ នេះបើតាមការលើកឡើងរបស់លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (​ស៊ី​ខៅ​ឌូ​)។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​លើកឡើង​ថា​ការព្យួរ​ការងារ​នឹង​ធ្វើឱ្យ​កម្មករ​បាត់បង់​ប្រាក់ចំណូល ហើយ​លោក​ថា ការដោះស្រាយ​ដើម្បី​កុំឱ្យ​កម្មករ​ត្រូវ​បាត់បង់​ចំណូល​នេះ គឺ​អាច​ជា​រឿង​ដ៏លំបាក​មួយ​សម្រាប់​រដ្ឋាភិបាល​។

លោក​បានបន្តទៀតថា​៖ «​ស្ថានភាព​បែបនេះ រោងចក្រ​ខ្លះ​មិនអាច​ទទួល​យក​កម្មករ​បន្ថែម​ឡើយ ប្រសិន​បើ​រោងចក្រ​របស់​ពួកគាត់​ត្រូវបាន​ផ្អាក​ដោយសារ​ខ្វះ​វត្ថុធាតុដើម​ហ្នឹង​។ គាត់​នឹង​មាន​បញ្ហា​ហិរញ្ញវត្ថុ ហើយ​ដែល​ត្រូវមាន​កាតព្វកិច្ច​បង់​ធនាគារ​ជាដើម​ផង​។ ជម្រើស​មួយ​ដែល​ធ្វើបាន តែ​ខ្ញុំ​គិតថា រដ្ឋ​យើង​មិន​ដើរ​ច្រក​ហ្នឹង​បានទេ គឺ​ផ្ដល់​ថវិកា​របស់​រដ្ឋ​ណាមួយ ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​ពួកគាត់ នៅពេល​ដែល​រោងចក្រ​ត្រូវ​បាន​ផ្អាក​ផលិតកម្ម​ក្នុង​រយៈពេល​ណាមួយ​»​ ៕

Image result for ហេង​​ សួ​

Image result for រោងចក្រ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds