នៅព្រឹកនេះលោក ពេជ្រ ស្រស់ បានដាក់ពាក្យប្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃអោយស្វែងរកជនអណាមិកដែលបានផ្ញើរសារមកគម្រាមសម្លាប់រូបលោក

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ២០២០ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃអោយស្វែងរកជនអណាមិកដែលបានផ្ញើរសារមកគម្រាមសម្លាប់លោក ពេជ្រ ស្រស់។

បើយោងទៅតាមគណនីផេកហ្វេសបុក លោក ពេជ្រ ស្រស់ បានបង្ហោះថា​៖”នៅព្រឹកនេះខ្ញុំបានដាក់បណ្តឹងស្វែងរកជន
គំរាមសម្លាប់លើរូបខ្ញុំរួចរាល់ហើយ ខ្ញុំសង្ឃឹមនឹងស្វែងរកអ្នកគំរាមសម្លាប់ខ្ញុំ និងស្វែងរកមុខឃាតករឃើញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

ដោយនៅក្នុងបណ្តឹងនោះផងដែររូបលោកបានសរសេរថា៖ រូបលោកសុំប្តឹងពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះវណ្ណារ៉េត ផាន់ពី​បទគំរាមប្រមាថសម្លាប់ កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២០​ ខ្ញុំបាទបានលើកឡើងពីវិធានការច្បាប់ របស់ស្ថាប័នពាក់ព័ន្ធ ក្នុងការតាមចាប់ឃាតករ ដែលបានបាញ់សម្លាប់និស្សិតពេទ្យ ដែលត្រូវជាគូដណ្តឹងរបស់នាង ជាមន្ត្រីយោធាពាក់ស័ក្តិ៤ កាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២០ រហូតមកទល់បច្ចុប្បន្ន សមត្ថកិច្ចតាមស្វែករកចាប់ឃាតករមកផ្តន្ទាទោសតាមផ្លូវច្បាប់ពុំទាន់បាន។ទង្វើនិងសកម្មភាពនេះដែលធ្វើឲ្យមហាជនមានការចាប់អា​រម្មណ៍យ៉ាងខ្លាំង អំពីករណីឃាតកម្មរបៀបនេះ ហើយបណ្តាលឲ្យពលរដ្ឋអស់ជំនឿលើប្រព័ន្ធយុត្តិធម៌ ។

លោកបានបន្តថាក្រោយពេលខ្ញុំបាទបង្ហាញពត៌មាននិងរំលឹកដល់សមត្ថកិច្ចឲ្យមានវិធានការលើករណីនេះឲ្យ​បានជាប់បែរជាមាគណនីហ្វេសប៊ុកឈ្មោះ វណ្ណារ៉េត ផាន់ បានវាយប្រហារ និងគំរាមសំលាប់ខ្ញុំបាទ ទាំងប្រើពាក្យយ៉ាងសាហាវ ព្រៃផ្សៃ មកលើរូបខ្ញុំបាទ កុំឲ្យឈឺឆ្អាលរឿងអ្នកដ៏ទៃ ។ ករណីនេះជាអំពើមួយដែ​លខ្ញុំគួរតែចេញមុខតស៊ូ និងទប់ស្កាត់ដើម្បីកុំឲ្យជនល្មើស និងបក្ខពួកប្រើបណ្តាញសង្គម ធ្វើជាឧបក​រណ៍ គំរាមកំហែងអាយុជីវិតអ្នកដទៃបន្តទៀត ដែលជាទង្វើខុសច្បាប់ ។

គួរបញ្ជាក់ផងដែរថាករណីគំរាមសម្លាប់រូបលោកនេះបានកើតឡើង កាលពីថ្ងៃទី០៦ ដោយពេលនោះផងដែររូបលោកក៏បានទៅជួបជាមួយនិងម្ចាស់ប្រូហ្វាល់ផងដែរដោយ ម្ចាស់អាខោននេះគឺបានប្រើប្រាស់អាខោនហ្វេសបុកមិនពិតប្រាកដដោយ យករូមអ្នកដ៏ទៃមកដាក់។

Image may contain: text

Image may contain: 2 people, text

Image may contain: 5 people

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds