លោក ពេជ្រ ស្រស់៖តែសម្តីវាអាចដាស់តឿ​នដល់ពួកពុករលួយនិងជិះជាន់គេដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឯងផងដែរ ហើយដើមចមឲ្យជននេះក្លាយជាឃាតករគឺផ្តើមចេញពីជម្លោះដីធ្លី

(ភ្នំពេញ៖ក្រោយពីមានករណីបាញ់សម្លាប់មនុស្សជាច្រើននៅប្រទេសថៃដែលទាហានម្នាក់បានមានកំហឹងបណ្តាលអោយមានការបាញ់រះទៅលើប្រជាជននៅទីប្រជុំជនដែលសម្លាប់មនុស្សអស់២៥នាក់នៅផ្សាទំនើបមួយក្នុងប្រទេសថៃ។

ក្រោយមកស្រាប់តែលោក ពេជ្រ ស្រស់  ប្រធានគណបក្សយុវជនកម្ពុជានិងជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់លោកបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “«មានបានដោយសារការកេងប្រវ័ញ្ចការយកប្រៀបលើអ្នកដទៃ វាគួរតែ យកលុយនោះទៅចាយនៅឋាន នរកចុះ!» គឺជាសម្តីរបស់ឃាតករនៅប្រទេសថៃវាឃោឃៅពេកហើយ ប៉ុន្តែសម្តីវាអាចដាស់តឿ​ នដល់ពួ កពុករលួយនិងពួកជិះជាន់គេ ដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន ឯងផងដែរ ហើយដើមចមដែលធ្វើឲ្យ ជននេះក្លាយជាឃាតករ គឺផ្តើមចេញ ពីជម្លោះដីធ្លី ។ អ្នកតែងតែជិះជាន់គេគួរគិតឡើងវិញ….ហើយចែកសេចក្តី សុខដល់អ្នកដទៃផង។៩/២/២០២០”។

គួរបញ្ជាក់ផងដែរ ទាហានម្នាក់ឈ្មោះថា Jakraphanth Thomma អាយុ៣២ឆ្នាំ បានបា ញ់មេបញ្ជាការម្នាក់របស់ខ្លួនឯង និងមនុស្សពីរនាក់ផ្សេងទៀត នៅឯបន្ទាយទ័ព Surathampithak។ ក្រោយមកទៀត រូបគេបានលួចយកកាំភ្លើងម៉ាក M60 machine gun រត់គេចខ្លួនសំដៅទៅ រកផ្សារទំនើបមួយ នៅក្នុងទីក្រុង Nakhon Ratchasima (Korat) ហើយបានបើកកា របា ញ់​ លើហ្វូងមនុស្សដោយ បណ្ដាលឲ្យមានអ្នកស្លា ប់២៥នាក់ និង៣១នាក់ទៀតរងរបួស។ សំដីឃាតករបានសរសេរមុននិងធ្វើសកម្មភាពថា «ខ្ញុំពិតជានឿយហត់ណាស់…ខ្ញុំមិនអាចកម្រើកសូម្បីតែម្រាមដៃរបស់ខ្ញុំ។ តើ ខ្ញុំគួរតែចុះចាញ់មែនទេ? …រកស៊ីមានបានដោយសារតែពុករលួយ និងកេ ងប្រវ័ញ្ចពីអ្នកដទៃ។ តើពួកគេគិតថាអាចយកលុយទាំងនោះទៅចាយ នៅឋានរកមែនឬទេ»៕

ក្រោយមកក្រុមប៉ូលីសថៃក៏បានសម្រេចចិត្តបាញ់សម្លាប់ទាហានថៃនោះតែម្តងនៅវេលាម៉ោង ៩​ព្រឹក។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open