សមត្ថកិច្ចបានឆ្មក់បង្ក្រាបក្លិបកម្សាន្ត «ផ្លាយ» នៅខណ្ឌជ្រោយចង្វារឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបគ្រឿងញៀន នៅក្នុងក្លិបកម្សាន្តមួយកន្លែង យីហោ ផ្លាយ នៅម៉ោងជាង២យប់ ចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតនៅតាមបណ្តោយផ្លូវកែវចន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ រួមជាមួយគ្រឿងញៀន និងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះមានការចូលរួមពីកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងកងអន្តរាគមន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងក្លិប ផ្លាយ ដោយធ្វើការឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងដកហូតបានវត្ថុតាងមួយចំនួន រួមទាំងគ្រឿនញៀនផងដែរ។

ក្រោយបង្ក្រាបកម្លាំងព្រហ្មកំរិតស្រាល និងកងអន្តរាគមន៍ បានដឹកជនសង្ស័យប្រុសស្រីទាំងអស់ យកទៅស្នងការនគរបាយរាជធានីភ្នំពេញ ដើម្បីចាក់ការតាមផ្លូវច្បាប់

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open