update:ចំនួនអ្នកស្លាប់ដោយសារកូរ៉ូណាវីរុស កើនដល់៨០៥នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៣៧ ០៤៥នាក់
បរទេស៖ អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាចំណុចកណ្តាលនៃប្រភពវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន ៨១នាក់ ពីជំងឺនេះកាលពីថ្ងៃសៅរ៍ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគិតត្រឹមពីព្រឹកថ្ងៃអាទិត្យ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសរុបចំនួននៅទូទាំងពិភពលោកមនុស្សស្លាប់ទាំងអស់កើនដល់៨០៥នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៣៧ ០៤៥នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South Morning China POst។
ចំនួនអ្នកស្លាប់សរុបដោយសារវីរុសកូរ៉ូណានៅលើពិភពលោកមានចំនួន ៨០៥នាក់ ពោលគឺច្រើនជាងនៃចំនួនអ្នកស្លាប់សរុបចំនួន ៨១៣ នាក់ដែលត្រូវបានសន្មតថាជាការរាតត្បាតជំងឺ Sars ដ៏សាហាវកាលពីឆ្នាំ ២០០២-២០០៣ ដែលអង្គការសុខភាពពិភពលោកបានរាយការណ៍។ជាមួយគ្នានេះផងដែរ អ្នកជំងឺជិត២ ១៥២នាក់ហើយ ដែលបានធូរស្បើយ ហើយត្រូវបានអនុញ្ញាតិឲ្យចាកចេញពីមន្ទីរពេទ្យ ខណៈជិត៦ ០០០នាក់ ត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមបច្ចុប្បន្នភាពនៃទិន្នន័យរបស់គណៈកម្មាធិការសុខាភិបាលជាតិចិន។