ប្អូនប្រុសដែលត្រូវគេបោកយកទៅធ្វើការនៅប្រទេសម៉ាឡេស៊ីបានមកដល់ប្រទេសខ្មែរហើយថែមទាំងរៀបរាប់អំពីទុក្ខលំបាកដែលគេធ្វើបាបនៅទីនោះថែមទៀតផង(មានវីដេអូ)

(ភ្នំពេញ) ៖ ប្អូនប្រុសម្នាក់ដែលអះអាងថា ត្រូវគេបោកយកទៅធ្វើការកាលពីខែមករាកន្លងទៅនៅប្រទេសម៉ាឡេស៊ី យក Passport ទុក ថែមទាំងមិនបើកប្រាក់ខែឱ្យគាត់ថែមទៀតផង។

ក្រោយកើតមានរឿងដូច្នេះប្អូនប្រុស ក៏បានឆាតមក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា អោយជួយដោះស្រាយបញ្ហានេះ។ ភ្លាមៗនោះលោក ពេជ្រ ស្រស់ បានទាក់ទងទៅលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារអោយជួយប្អូននិងស្វែងរកទីតាំងប្អូនប្រុសរស់នៅ និងបញ្ជូនប្អូនមកប្រទេសកម្ពុជាវិញ។

នៅថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប្អូនប្រុសម្នាក់នេះបានមកដល់ប្រទេសកម្ពុជាហើយ ហើយប្អូនក៏បានមកជួបជាមួយលោក ពេជ្រ ស្រស់ និយាយបកស្រាយរឿងរ៉ាវដែលគេធ្វើបាបប្អូននៅឯប្រទេសម៉ាឡេស៊ី ព្រមទាំងថ្លែងអំណរគុណ ដល់លោក ពេជ្រ ស្រស់ នូវការជួយអន្តរាគមន៍ ដែលធ្វើឱ្យប្អូនប្រុសបានមកដល់ប្រទេសកម្ពុជាវិញ និងមានសេរីភាពពេញលេញផងដែរ៕

ហើយប្អូនក៏បានរៀបរាប់អំពីទុក្ខលំបាកដែលប្អូនត្រូវគេធ្វើបាបផងដែរ ដោយថៅកែមិនបើក លុយអោយ និងពេលឈឺក៏មិននាំទៅព្យាបាល។ បើតាមប្អូនរៀបរាប់ថា ប្អូនត្រូវគេអោយធ្វើការជាមួយបរទេសផ្សេងដោយពេលខ្លះ ជនបរទេសនោះធ្វើបាបដោយលួចលុយផងដែរ។អត្ថបទ៖គឹមស្រ៊ិន

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ប្អូនប្រុសគេបោកយកទៅម៉ាឡេស៊ី ឥឡូវមកដល់កម្ពុជាហើយ ។ ០៨ / ០២ / ២០២០

Posted by Pich Sros – ពេជ្រ ស្រស់ on Saturday, February 8, 2020

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open