លោក ពេជ្រ ស្រស់ ពិតជាមិនធម្មតាមែន មិនត្រឹមតែមិនខ្លាចការគម្រាមសម្លាប់ទេ ថែមទាំងហៅម្ចាស់ឈ្មោះពិត គឺ លោក ផាន់ វណ្ណារ៉េត មកជួបផ្ទាល់ទៀតផង

ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងលោក ផាន់ វណ្ណារ៉េត នឹងជួបគ្នានៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ ដើម្បីសហការស្វែងរក ជនយកឈ្មោះលោក ផាន់ វណ្ណារ៉េត មកគំរាមសម្លាប់លោកពេជ្រ ស្រស់ និងឈានទៅដាក់ពាក្យបណ្តឹង លើជនអនាមិកនោះផងដែរ ។
កាលពីថ្ងៃ៦ កុម្ភៈ មានអាខោន Facebook ឈ្មោះ វណ្ណារ៉េត ផាន់ បានផ្ញើសារ មកគំរាមសម្លាប់លោក ពេជ្រ ស្រស់ ក្រោយលោកស្នើលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពន្លឿនឲ្យចាប់ឃាតក បាញ់សម្លាប់គូដណ្តឹងខ្លួនឯង កាលពីពេលកន្លងទៅ ។

ដោយសារឃើញសារ គំរាមសម្លាប់បែបនេះ លោក ពេជ្រ ស្រស់ ប្រកាសដាក់ពាក្យបណ្តឹង ប៉ុន្តែលោក ផាន់ វណ្ណារ៉េត បានចេញមកបដិសេធថា ខ្លួនមិនបានផ្ញើសារគំរាមសម្លាប់ឡើយ។

ក្រោយមានការភ័ន្តច្រឡំបែបនេះ លោក ផាន់ វណ្ណារ៉េត ប្រកាសសហការរីករាយជាមួយ លោក ពេជ្រ ស្រស់ ដើម្បីរកបុគ្គលគំរាមសម្លាប់លោក ពេជ្រ ស្រស់ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open