សាហាវម៉្លេះ!! គណនីFacebook ឈ្មោះ វណ្ណារ៉េត ផាន់ បានផ្ញើសារមកគំរាមសម្លាប់លោក ពេជ្រ ស្រស់ ក្រោយពីលោកបានស្នើដល់ឯកឧត្តម នេត សាវឿន ពន្លឿនឲ្យចាប់ឃាតករបាញ់សម្លាប់គូរដណ្តឹងខ្លួនឯង

(ភ្នំពេញ)៖ ក្រោយពីលោក ពេជ្រ ស្រស់ បានស្នើដល់ឯកឧត្តមនេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ
ពន្លឿនឲ្យចាប់ឃាតករបាញ់សម្លាប់គូរដណ្តឹងខ្លួនឯងកន្លង
ទៅនោះ ស្រាប់តែនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានគណនីហ្វេសប៊ុកឈ្មោះ វណ្ណារ៉េត ផាន់ បានផ្ញើសារមកគំរាមសម្លាប់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ថា៖

មានអាខោនFacebookមានឈ្មោះ
វណ្ណារ៉េត ផាន់ បានផ្ញើសារមកគំរាម
សម្លាប់ខ្ញុំ ក្រោយខ្ញុំស្នើដល់ឯកឧត្តម
នេត សាវឿន ពន្លឿនឲ្យចាប់ឃាតករ
បាញ់សម្លាប់គូរដណ្តឹងខ្លួនឯងកន្លង
ទៅនោះ សារគំរាមសម្លាប់ខ្ញុំនេះគឺឆ្លុះ
បញ្ចាំងឲ្យឃើញថាខ្សែរបស់ឃាតករ
មិនណយទេ ទើបចាប់មិនបានសោះ
ដូច្នេះដើម្បីសុវត្ថិភាពខ្ញុំផ្ទាល់ខ្លួនគឺខ្ញុំ
នឹងដាក់ពាក្យបណ្តឹងទៅអគ្គស្នងការ
នគរបាលជាតិ ដើម្បីស្រាវជ្រាវអ្នកគំរាម
សម្លាប់ខ្ញុំ និងដើម្បីធានានូវសុវត្ថិភាព
របស់ខ្ញុំផង។ រូបខ្ញុំមិនដែលខ្លាច
ស្លាប់ទេ ប៉ុន្តែខ្ញុំក៏មិនចុះចាញ់ពពួក
អាក្រក់ដែរ។

បើយើងមើលតាមរយៈការផុស នៅលើផេកលោក ពេជ្រ ស្រស់ បង្ហាញថាគណនីបុគ្គល វណ្ណារ៉េត ផាន់ នេះគឺមិនមានរូបភាពពិតប្រាកដឡើយ។ យើងនឹងតាមដានព័ត៌មាននៅជាបន្ដទៀត៕

ដោយ៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open