អាមេរិក​ឈរ​ជាប្រទេសឈរក្នុងលេខរៀង​ទី​១ ​ក្នុងការ​នាំចូល​ផលិតផល​ កាត់ដេរ​ពី​កម្ពុជា​

ភ្នំពេញ ៖ ​ការនាំចេញ​វិស័យ​កាត់ដេរ និង​សំលៀកបំពាក់ ទៅកាន់​ទីផ្សារ​អាមេរិក ​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៣.៤២៩ លាន​ដុល្លារ​អាមេរិក ​ពោលគឺ​ឈរ​ក្នុង​លំដាប់​ទី​១ ​បន្ទាប់ពី​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​,  ជប៉ុនអង់គ្លេស និង​អាស៊ាន ។

ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស ​តាម​ការ​បង្ហាញ​ទូរលេខ​របស់​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​ឲ្យ​ដឹងថា ​នៅក្នុង​ឆ្នាំ​២០១៩ ការនាំចេញ​វិស័យ​សំខាន់ៗ​ ទៅ​ក្រៅប្រទេស​មាន​ ៖ វិស័យ​កាត់ដេរ អង្ករ កៅស៊ូ និង​ផ្សេងៗ​ទៀត ក្នុងនោះ​ការនាំចេញ​វិស័យ​កាត់ដេរ និង​សំលៀកបំពាក់ ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៣.៤២៩​ លាន​ដុល្លារ​អាមេរិក ​ខណៈដែល​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ មាន​ទំហំ​ទឹកប្រាក់ ៣.២៤៩ លាន​ដុល្លារ​ការនាំចេញ​ទៅកាន់​ទៅ​អាស៊ាន ​ជាង ១៨០ លាន​ដុល្លារ​អង់គ្លេស ជាង ៨៩០​លាន​ដុល្លារ និង​ទៅកាន់​ទីផ្សារ​ជប៉ុន ​មាន​ចំនួន​ជាង ៩៧៥ ​លាន​ដុល្លារ​អាមេរិក ។

ក្រៅពី​ការនាំចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ កម្ពុជា​ក៏បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​សហរដ្ឋ​​អាមេរិក ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ​២ លាន​ដុល្លារ​អាមេរិក​ រួមជា​មួយ​ការ​នាំ​ចូល​ផលិតផល​ផ្សេងៗ​ទៀត ​មានតម្លៃ​ទឹកប្រាក់​ជាង ​១​ពាន់​លាន​ដុល្លារ​អាមេរិក​ ផងដែរ ។

សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​កំណើន​វិស័យ​ឧស្សាហកម្ម​បើ​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ឆ្នាំ​២០២០ ត្រូវ​បាន​ព្យាករណ៍​ ថា នឹងមាន​ការ​ថមថយ​ក្នុង​អត្រា​រង្វង់ ៨,% ​ នៅក្នុង​ឆ្នាំ​២០២០ និង ១០,នៅ​ឆ្នាំ​២០១៩ក្នុងនោះ ​ចំពោះ​កំណើន​ផ្នែក​កាត់ដេរ ក្នុង​ឆ្នាំ​២០១៩ ​កន្លងមក ​ស្ថិតក្នុង​រង្វង់ ៧,តែ​បើ​តាម​ការ​ព្យាករ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​លើ​ផ្នែក​កាត់ដេរ និង​សំលៀកបំពាក់ ក្នុង​ឆ្នាំ​២០២០​ នេះ ​នឹង​អាច​ថមថយ​នៅ​ក្នុង​អត្រា​រង្វង់ ៥% ​ប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds