លោក ពេជ្រ ស្រស់ ស្នើឲ្យឯកឧត្តម នេត សាវឿន ពន្លឿនការចាប់ឃាតករ ដែលបាញ់សម្លាប់គូរដណ្តឹងខ្លួនឯង មកដាក់ទោសឲ្យបានឆាប់រហ័ស ដើម្បី……
ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៦ កុម្ភៈ ២០២០ លោក បានស្នើទៅឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបានជាតិ សូមអោយជួយពន្លឿន ចាប់ខ្លួន ឃាតករដែលបាញ់សម្លាប់សង្សារបស់ខ្លួន នៅក្នុង បុរីអូឌឹម កាលពី ថ្ងៃ ១៧ខែមករាឆ្នាំ២០២០នៅចំណុច ផ្ទះលេខ H-03 ផ្លូវលំBT ក្នុងបុរី រំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើយោងទៅតាមផេក លោក ពេជ្រ ស្រស់ បានបង្ហោះថា៖ការពិតទៅ ខ្ញុំមិនចង់លូកមាត់កិច្ចការជំនាញរបស់កម្លាំងនគរបាលយុត្តិធម៌នោះទេ ប៉ុន្តែបើខ្ញុំមិននិយាយ គឺវាតឹងក្នុងទ្រូងខ្ញុំស្ទើបែកហើយ ពីព្រោះការអនុវត្តច្បាប់មិនតម្លាភាព គឺបង្កើតឲ្យ
មានភាពអយុត្តិធម៌កើតឡើងលើជនរងគ្រោះ និង សង្គមជាតិទាំងមូលតែម្តង ហើយករណីឃាតកម្មប្រើអាវុធលើគូរដណ្តឹងនេះគឺជាអំពើឃោឃៅព្រៃផ្សៃខ្លាំងណាស់ នឹងឆ្លុះបញ្ចាំងពីការប្រើប្រាស់អាវុធដោយសេរី គ្មានច្បាប់ទម្លាប់ត្រឹមត្រូវដូច្នេះមន្រ្តីនគរបាលយុត្តិធម៌មិនគួរបណ្តោយឲ្យជនល្មើសនៅក្រៅច្បាប់យូរយ៉ាងនេះទេវាធ្វើឲ្យពលរដ្ឋខ្មែរខ្វះភាពកក់ក្តៅលើការអនុវត្តច្បាប់ និង សន្តិសុខផ្ទាល់ខ្លួនរបស់ពួកគាត់ ដោយហេតុថាការបណ្តោយឲ្យឃាតករមានសេរីភាព ដូច
ព្រលែងខ្លាឲ្យដើរក្នុងភូមិមនុស្សកំពុងតែរស់នៅអញ្ចឹងឯង។ រូបខ្ញុំមិនជឿថាកម្លាំងនគរបាលយុត្តិធម៌អសមត្ថភាពចាប់ឃាតករនោះទេ ពីព្រោះមុខមាត់និងអត្តសញ្ញាណរបស់ឃាតករគឺបានបង្ហាញជាសាធារណៈហើយ ចុះហេតុអ្វីបានជាចាប់មិនបានទៀតឬឃាតករមានអ្នកតាមានឬទ្ធិមកបំបាំងកាយ.?ជាថ្មីម្តងទៀតខ្ញុំសូមស្នើដល់ឯកឧត្តមនេត សាវឿន សូមពន្លឿនការចាប់ខ្លួនឃាតករមកដាក់ទោសតាមច្បាប់ឲ្យឆាប់រហ័សផង ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋខ្មែរនិងធានាឲ្យបានការអនុវត្តច្បាប់តម្លាភាព និងយុត្តិធម៌ព្រមទាំងផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះនិងគ្រួសារជនរងគ្រោះផងដែរ។
ពេជ្រ ស្រស់ 06 / 02 / 2020
គួរបញ្ជាក់ផងដែរថាករណីនិស្សិតពេទ្យ ស្រស់ស្អាតម្នាក់នេះ ត្រូវបានបុរសជាសង្សារបាញ់ សម្លាប់បង្កការភ្ញាក់ផ្អើល កាលពីម៉ោង១២និង១០យប់រំលង អធ្រាត្រ ឈានចូលថ្ងៃទី១៧ខែមករាឆ្នាំ២០២០នៅចំណុច ផ្ទះលេខ H-03 ផ្លូវលំBT ក្នុងបុរី រំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញជនរងគ្រោះ មានឈ្មោះ ស៊ុន ឌីណា ភេទស្រី អាយុ ២៦ ឆ្នាំ ជានិសិត្សពេទ្យ នៃវិទ្យាស្ថាន វិទ្យាសាស្ត្រ អាសុី និងជាអ្នកលក់គ្រឿងសំអាងអនឡាញម្នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើបានស្លាប់ពេលបញ្ជូន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យបានត្រឹមពាក់កណ្តាលផ្លូវ។
ក្រោយពីមានហេតុការណ៍នេះមក ចាប់តាំងពីថ្ងៃនោះ មករហូតមកទល់ពេលនេះ សមត្ថកិច្ចនៅតែមិនទាន់ចាប់ខ្លួនឃាតករបាននៅឡើយទេ ។