លោក ពេជ្រ ស្រស់ បានចោទសំនួរមួយចំនួនទៅកាន់ ឯកឧត្តម រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថា…

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី​ ០៥​ ខែកុម្ភះ ឆ្នាំ ២០២០ នៅទីស្តីការគណរដ្ឋមន្រី្ត ដោយស្ថាប័នឧត្តមក្រុមព្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានបើកការប្រជុំ ជាមួយនិងក្រសួងសាធារណការនិង ដឹកជញ្ជូន អោយបំភ្លឺពាក់ព័ន្ធទៅនិងបញ្ហាមួយចំនួន ដោយមាន លោក ស៊ុន ចាន់ថុល ​ដឹកនាំអង្គប្រជុំ និងមានប្រធាប បក្សទាំង១៦ចូលរួមផងដែរ នៅក្នុងនោះផងដែរ លោក ពេជ្រ ស្រស់ បានសួរសំនួរមួយចំនួនទៅកាន់ រដ្ឋមន្ត្រីដែលនិយាយទាក់ទងនិងរឿងធ្វើផ្លូវថ្នល់។

បើយោងទៅផេក Facebook លោក ពេជ្រ ស្រស់ បានបង្ហោះថា៖

ខ្ញុំមាន ៤ សំនួរ សួរទៅកាន់ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ខាងក្រោមនេះ៖
១. តើប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនពិតជាមានរបបពិសេសដោយទទួលបានផ្ទះមួយល្វែងនៅ
តាមបណ្តាខេត្តក្នុងតម្លៃ ៦ ម៉ឺន $ ដែលរដ្ឋចំណាយសាងសង់ឲ្យនិងអ្នកបើកបរម្នាក់ ព្រមទាំងចុងភៅ
ធ្វើម្ហូបម្នាក់ដែរជាការពិតដែរឬទេ?ហើយការផ្តល់ជូននូវរបបពិសេសនេះគឺជាគោលការណ៍របស់រដ្ឋស្មើ
ភាពដែរឬទេ?ស្របពេលអភិបាលខេត្តមិនមានរបបធ្វើផ្ទះឲ្យនៅទេ។
២. ចំពោះការធ្វើផ្លូវថ្នល់ដែលមិនមាននូវគុណភាពតើក្រសួងសាធារណ ការ និងដឹកជញ្ជូន មានការទទួល
ខុសត្រូវកម្រិតណា?ពីព្រោះលុយបានចំណាយបាត់ទៅហើយនោះ។
៣. តើហេតុអ្វីបានជាផ្លូវថ្នល់ស្រុកខ្មែរធ្វើគ្មានការធានាច្បាស់លាស់ណាមួយជុំវិញថេរវេលាការប្រើប្រាស់
ដោយឃើញថាធ្វើខាងមុខខូចឯខាងក្រោយជារើយៗដូច្នេះនោះ?
៤. តើឯកឧត្តមរដ្ឋមន្រ្តីគិតថាជាការចំណាយលុយជាតិដ៏ខ្ជីខ្ជាដែរទេនៅពេលផ្លូវថ្នល់ធ្វើមិនបាន១ឆ្នាំ
ផងស្រាប់តែរុះរើធ្វើសារជាថ្មីនិងជួសជុលជាប់រហូត ស្រប់ពេលស៊ីម៉ង់ត៍ផ្លូវថ្នល់ គឺមិនទាន់ស្ងួត
និងរឹងស្រួលបួលផងនោះ…..?

ចម្លើយខ្ញុំនឹងជូនតាមក្រោយ………
ពេជ្រ ស្រស់ ០៥ / ០២ / ២០២០

ចម្លើយខ្ញុំនឹងជូនតាមក្រោយ………
ពេជ្រ ស្រស់ ០៥ / ០២ / ២០២០

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds