រំភើបណាស់!! ស្ត្រីផ្ទុកវីរុសកូរ៉ូណាម្នាក់នៅប្រទេសចិន បានសម្រាលកូនដោយជោគជ័យមិនមានឆ្លងវីរុសពីម្ដាយទៅកូននោះទេ
ចិន៖ ស្ត្រីមានផ្ទៃពោះម្នាក់ដែលផ្ទុកវីរុសកូរ៉ូណា (2019-nCoV) មកពីខេត្ត Heilongjiang ភាគឦសានប្រទេសចិនត្រូវបានគេឱ្យដឹងថា ពេលនេះបានសម្រាលកូនរួចហើយ ហើយកូនរបស់គាត់គឺមានសុខភាពល្អមិនបានឆ្លងវីរុសនោះទេ។ អ្នកស្រី Na Hui អនុប្រធានមន្ទីរពេទ្យលេខ៦ នៃទីក្រុង Harbin ក្នុងខេត្ត Heilongjiang បាននិយាយថា ស្ត្រីម្នាក់នោះត្រូវបានគេរកឃើញថា មានអាការៈក្តៅខ្លួន ៣៧.៣ អង្សាសេ និងបានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណា នៅពេលដែលគាត់កំពុងពពោះបាន៣៨អាទិត្យ។ នេះបើតាមសម្តីរបស់អ្នកស្រីកាលពីថ្ងៃចន្ទ នៅក្នុងសន្និសីទសារព័ត៌មានមួយ។
ក្រុមវេជ្ជបណ្ឌិតបានសម្រេចចិត្តផ្តល់ការវះកាត់ដល់គាត់ (cesarean section) ដែលតាមរយៈនោះកូនស្រីរបស់គាត់ ដែលកើតមកមានទម្ងន់ប្រហែល ៣គីឡូក្រាម នឹងកើតមកតាមថ្ងៃកំណត់។ ទារកបានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណាវ៉ាកាលពីថ្ងៃសុក្រ និងថ្ងៃអាទិត្យ ចំណែកសីតុណ្ហភាពរាងកាយរបស់ម្តាយបានវិលមកធម្មតាវិញនៅថ្ងៃអាទិត្យនេះ។ ទាំងម្តាយ និងទារកកំពុងស្ថិតក្នុងការដាក់ដាច់ដោយឡែក និងមានក្រុមអ្នកវេជ្ជសាស្រ្តពិសេសចំនួន ២នាក់ ដើម្បីសង្កេត និងការព្យាបាលដល់ពួកគេ។ យ៉ាងណាក៏ដោយមន្ទីរពេទ្យមិនបានប្រាប់ពីឈ្មោះ ឬអាយុរបស់ម្តាយឡើយ៕