ក្រសួងការងារ ណែនាំឱ្យមន្ទីរការងារ និងរោងចក្រទាំងអស់នៅកម្ពុជា រៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ម៉ោង 09:24 AM
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងដល់គ្រប់មន្ទីរការងាររាជធានី-ខេត្ត និយោជក សហព័ន្ធសហជីព ព្រមទាំងកម្មករនិយោជិតទាំងអស់ អំពីការប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ដោយបានណែនាំឲ្យរៀបចំប្រារព្ធទិវានេះឱ្យបានអធិកអធមនៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន និងចងបដាពាក្យស្លោកមួយចំនួននៅតាមរបងខាងមុខសហគ្រាស គ្រឹះស្ថានទាំងនោះ។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖
អត្ថបទ រតនៈ