ការឆ្លងវុីរ៉ុស កូរ់ូណា គិតត្រឹមព្រឹកនេះ ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកស្លាប់កើនដល់៣៦០នាក់ អ្នកឆ្លងកើនដល់ ១៦ ៦១៤នាក់ ហើយសង្ស័យឆ្លងមានរហូតដល់ ១៩ ៥៤៤នាក់
(ចិន)៖ ការរីករាលដាលនៃ វីរ៉ុសកូរ៉ូណាគិតត្រឹមព្រឹកនេះ ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកស្លាប់កើនដល់៣៦០នាក់ អ្នកឆ្លងកើនដល់ ១៦ ៦១៤នាក់ ហើយសង្ស័យឆ្លងមានរហូតដល់ ១៩ ៥៤៤នាក់
ជាមួយគ្នានេះដែរខាងប្រទេសឥណ្ឌូណេស៊ីបានដឹកជម្លៀសជនជាតិខ្លួនចំនួន២៦៨នាក់ ពីទីក្រុងវូហាន(ចិន) តាមជើងយន្តហោះម៉ៅពិសេសមកដល់មាតុប្រទេសវិញកាលពីថ្ងៃអាទឹត្យ ហើយបញ្ជូនមនុស្សទាំងនោះទៅទុកនៅកោះមួយនៅឆ្ងាយពីគេក្នុងសមុទ្រចិនខាងត្បូង ទុករយៈពេល១៤ថ្ងៃដើម្បីតាមដានសិន។
ភូមាបានដឹកជម្លៀសនិស្សិតរបស់ខ្លួនចំនួន៥៩នាក់ពីទីក្រុងវូហាន(ចិន) តាមជើងយន្តហោះម៉ៅពិសេស មកដល់មាតុប្រទេសវិញដែរកាលពីថ្ងៃអាទិត្យ ហើយបញ្ជូនមនុស្សទាំងនោះទៅទុកនៅក្នុងមន្ទីរពេទ្យនៅទីក្រុងមួយភាគខាងជើងឆ្ងាយពីរដ្ឋធានី។កូរ៉េខាងត្បូងបដិសេធលែងឲ្យជនបរទេសណាដែលមានប្រវត្តិធ្វើដំណើរទៅចិនក្នុងរយៈពេល១៤ថ្ងៃចុងក្រោយ ចូលក្នុងប្រទេសខ្លួនហើយដើម្បីលើកកម្រិតការការពារជំងឹរាតត្បាតប្រទេសណូវ៉ែលហ្សឹឡង់បដិសេធលែងឲ្យ ជនបរទេសណាដែលមានប្រវត្តិធ្វើដំណើរទៅចិនក្នុងរយៈពេលថ្មីៗនេះចូលក្នុងប្រទេសខ្លួន ចាប់ពីថ្ងៃទី៣កុម្ភៈ ដូចគ្នានឹងអូស្រ្តាលី។អាមេរិចរកឃើញមនុស្សទី៩មានផ្ទុកវីរុសកូរូណា