ជប៉ុនបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តមួយពាន់នាក់ ទៅទីក្រុងវ៉ូហានដេីម្បីជួយប្រជាជននៅទីនោះ
ដូចដែលប្រិយមិត្តបានដឹងរួចមកហេីយ ពេលថ្មីៗនេះករណីផ្ទុះរឿងជំងឺcoronaបានធ្វើអោយពិភពលោកចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញតាមប្រភពពី គណនីហ្វេសប៊ុក វេជ្ជ.ហ៊ាង រតនា បានផុសឱ្យដឹងថា “ប្រទេសជប៉ុនបានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន មួយពាន់នាក់ទៅទីក្រុងវ៉ូហានប្រទេសចិនដើម្បីសង្រ្គោះប្រជាជននៅទីនោះ។
សូមគោរពកោតសរសើរប្រទេសជប៉ុន ប្រជាជនជប៉ុន ក្រុមគ្រូពេទ្យជប៉ុន អស់ពីចិត្ត អស់ពីបេះដូង 💕💕💕💕💙💙💙💙 Respect You Japan 🇯🇵“
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរសុខាភិបាលចិនបានប្រកាសថា តួលេខនៃអ្នកបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណា 2019-nCoV បានកើនដល់៣០៤នាក់ ហើយចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសគឺបានឡើងដល់១៤,៣៨០នាក់ (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់)។
ករណីអ្នកផ្ទុកវីរុសនេះ ក៏ត្រូវបានរកឃើញនៅតាមប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អឺរ៉ុប អាមេរិកខាងជើង និងមជ្ឈិមបូព៌ាដែរ ហើយតួលេខនៅតាមប្រទេសទាំងនោះ ក៏មានការកើនឡើងជាបន្តបន្ទាប់ថែមទៀតផង។