សម្តេចតេជោ ហ៊ុន សែន នឹង អញ្ជើញ ទៅចូលរួម កិច្ចប្រជុំ កំពូល ពិភពលោក នៅ កូរ៉េ ពីថ្ងៃ ទី ០៣- ០៥ ខែកុម្ភៈ ២០២០

(ភ្នំពេញ)៖ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា នឹង ដឹកនាំ គណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញ ចូលរួម កិច្ចប្រជុំ កំពូល ពិភពលោក ឆ្នាំ ២០២០ នៃ អង្គការ សហព័ន្ធ សន្តិភាព សកល ស្តីពី សន្តិភាព សន្តិសុខ និង ការអភិវឌ្ឍ មនុស្ស នៅ សាធារណរដ្ឋ កូរ៉េ ពីថ្ងៃ ទី ០៣ ដល់ ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២០ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស

សេចក្តីប្រកាសបន្តថា អញ្ជើញ អមដំណើរ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ ព្រមទាំង ឥស្សរជន ជាន់ខ្ពស់ មួយចំនួន នៃ រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ធុរកិច្ច នៃ សភាពាណិជ្ជកម្ម កម្ពុជា ។

ក្រសួងការបរទេស បន្តថា ក្នុងអំឡុងពេល ស្នាក់នៅ សាធារណរដ្ឋ កូរ៉េ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី នឹង អញ្ជើញ ជួបប្រជុំ ជាមួយ ឯកឧត្តម មូ ន ចេ អ៊ី ន (Moon Jae-in) ប្រធានាធិបតី នៃ សាធារណរដ្ឋ កូរ៉េ ដើម្បី ពិភាក្សា លើ កិច្ចសហប្រតិបត្តិការ ទ្វេភាគី ក៏ដូចជា បញ្ហា តំបន់ និង អន្តរជាតិ ដែលជា ការ យកចិត្តទុកដាក់ រួម ។ បន្ថែម ពីនេះ សម្តេច តេ ជោ ក៏ នឹង អញ្ជើញ ចូលរួម ពិធី ពិសារ អាហារ ថ្ងៃត្រង់ រៀបចំ ដោយ ឯកឧត្តម ជុង សៃ ឃ្យូ ន (Chung Sye-kyun) នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋ កូរ៉េ ផងដែរ ។

ក្រសួងការបរទេស បន្តថា សម្តេច តេ ជោ នាយករដ្ឋមន្ត្រី នឹង អញ្ជើញ ថ្លែង សុន្ទរកថា គន្លឹះ លើ មូលបទ របស់ កិច្ចប្រជុំ កំពូល ស្តីពី « សន្តិភាព សន្តិសុខ និង ការអភិវឌ្ឍ មនុស្ស » រួមជាមួយ នឹង ឥស្សរជន បរទេសមួយ ចំនួន ទៀត ដែល ចូលរួម កិច្ចប្រជុំ កំពូល ពិភពលោក ២០២០ នៃ អង្គការ សហព័ន្ធ សន្តិភាព សកល ។

សេចក្តីប្រកាសបន្ថែមថា សម្តេច តេ ជោ នាយករដ្ឋមន្ត្រី ក៏ នឹង ជួប សំណេះសំណាល ជាមួយ សហគមន៍ កម្ពុជា សិស្ស – និស្សិត និង ពលករ កម្ពុជា ដែល កំពុង រស់នៅ និង ធ្វើការ នៅក្នុង សាធារណរដ្ឋ កូរ៉េ ផងដែរ ។ ព្រះរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋ កូរ៉េ មាន ចំណងទាក់ទង ជា មិត្តភាព និង កិច្ច សហ – ប្រតិបត្តិការ ដ៏ ល្អប្រសើរ លើ វិស័យ ជាច្រើន ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការងារ និង ការអប់រំ ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open