យកខ្សែភ្លើងឆក់ប្រពន្ធ រួមទាំងចាក់នឹងកាំបិត ទើបចងក.ធ្វើអត្តឃាតខ្លួនឯង

ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩​ ម៉ោង 08:55 AM

ភ្នំពេញ៖ បុរសម្នាក់បានធ្វើសកម្មភាពឆក់ខ្សែភ្លើង និងចាក់សម្លាប់នារីជាប្រពន្ធ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម រួចហើយទើបចងក.ធ្វើអត្តឃាតខ្លួនឯងតាមក្រោយ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណជាង១០យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខC12 ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សពនារីរងគ្រោះឈ្មោះ ណាង មុំ អាយុ២៣ឆ្នាំ មុខរបរជាមេផ្ទះ និងមានស្រុកកំណើតស្ថិតនៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រីឯសពជនបង្កដែលជាប្ដីឈ្មោះ ទុយ រ៉ាន់ មានអាយុ៣៩ឆ្នាំ មុខរបរជាដែក និងមានស្រុកកំណើត  នៅស្រុកដងទង់ ខេត្តកំពត ដែលរថយន្តផ្ទាល់ខ្លួនមួយគ្រឿង ម៉ាក Lexus RX 350 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AJ-4378។

បើតាមអ្នកជិតខាងនឹងជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញកូនស្រី (កូនប្ដីដើម) របស់នារីរងគ្រោះមានអាយុ៣ឆ្នាំ បានដើរចេញមកក្រៅបន្ទប់ ហើយបាននិយាយប្រាប់ស្រ្តីម្នាក់ថា «ជួយម៉ាក់ខ្ញុំផង ម៉ាក់របស់ខ្ញុំ ប៉ាសម្លាប់ហើយ» ប៉ុន្ដែពេលនោះស្រ្តី ខាងលើមិនបានចាប់អារម្មណ៍ឡើយ ហើយបែរជាសួរទៅកាន់ក្មេងស្រីថា កូនងងុយដេកនៅ ហើយក្មេងស្រីខាងលើនៅតែនិយាយដដែលៗ រហូតធ្វើឲ្យស្ត្រីខាងមានការសង្ស័យ រួចក៏បាននាំគ្នាដើរទៅបន្ទប់ជួលខាងលើស្រាប់តែឃើញបិទភ្លើង ភ្លាមៗនោះគាត់បាន គោះទ្វារបន្ទប់ តែបុរសជនបង្កខាងលើមិនព្រមបើកទ្វារនោះទេ ហើយធ្វើឲ្យអ្នកដែលរស់នៅក្បែរនោះ បាននាំគ្នាគោះបង្អួចស្រាប់តែឃើញជនបង្កកំពុងតែដេកឱបសពនារីរងគ្រោះ ដោយរុំព័ទ្ធជាមួយខ្សែភ្លើង និងមានស្នាមចាក់ជាច្រើន ហើយក៏មិនដឹងថាជនបង្ក សម្លាប់នារីរងគ្រោះតាំងពីពេលណានោះដែរ។នៅពេលប្រជាពលរដ្ឋឃើញជនបង្ក កំពុងតែដេកឱបសពនារីរងគ្រោះដោយរុំនឹងខ្សែភ្លើង ហើយមានស្នាមកាំបិតចាក់ជាច្រើនសុះសាច់ បានធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំង ក៏នាំគ្នាវាយទម្លុះទ្វារចូលទៅចាប់ជនបង្កតែបុរសជាជនបង្កបានរត់ឡើង លើតុ ហើយធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនឯងតែបាត់ទៅហើយ។

អត្ថបទ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds