សន្និបាត CPP បានរំលឹកថ្នាក់ដឹកនាំ និង សមាជិក គ្រប់ ថ្នាក់ ត្រូវ បង្កើន នូវ ការទទួលខុសត្រូវ ខ្ពស់បំផុត ចំពោះ ជាតិ និង ប្រជាជន កម្ពុជា

( ភ្នំពេញ )៖ សុន្ទរកថា បើក សន្និបាត គណៈកម្មាធិការ កណ្តាល គណបក្ស ប្រជាជន កម្ពុជា លើក ទី ៤២ អាណត្តិ ទី ៥ នា ព្រឹក ថ្ងៃទី ០១-០២ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ កោះ ពេជ្រ ក្នុង រាជធានី ភ្នំពេញ ដែល អាន ដោយ សម្តេច ហេង សំរិន ប្រធានកិត្តិយស បង្ហាញថា ការ កាន់អំណាច នយោបាយ ម្នាក់ឯង របស់ គណបក្ស ប្រជាជន កម្ពុជា តាមរយៈ លទ្ធផល បោះឆ្នោត ឆ្នាំ ២០១៨ បាន ចាប់បង្ខំ ឱ្យ គណបក្ស ប្រជាជន កម្ពុជា ត្រូវ បង្កើន នូវ ការទទួលខុសត្រូវ ខ្ពស់បំផុត ចំពោះ ជាតិ និង ប្រជាជន កម្ពុជា ហើយ ក្នុងនោះ ក៏ត្រូវ តែ ធានា ឱ្យបាន នូវ ធាតុ ផ្សំ សំខាន់ៗ នៃ លទ្ធិប្រជាធិបតេយ្យ ដែលមាន ជាអាទិ៍ គឺ ៖ សន្តិភាព ការអភិវឌ្ឍ សេដ្ឋកិច្ច ការគោរព សិទ្ធិ ជា មូលដ្ឋាន របស់ ប្រជាពលរដ្ឋ ដែល រួមមាន សិទ្ធិ ចូលរួម ជីវភាព នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា ។ ល ។ និង ការបោះឆ្នោត ទៀងទាត់ តាម លក្ខណៈ សេរី ពហុបក្ស ជាដើម ។

អង្គសន្និបាត ក៏ លើក បង្ហាញថា ឋិត ក្នុង ជំហរ ដូចខាងលើ ជាង មួយឆ្នាំ មកនេះ គណបក្ស ប្រជាជន កម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ជា អគ្គ មគ្គុទេសក៍ ដ៏ ឆ្នើម បាន ដឹកនាំ ប្រទេស សម្រេចបាន សមិទ្ធផល ថ្មីៗ ធំធេង ថែមទៀត ដែលមាន ជាអាទិ៍ គឺ ៖ ខឿន ឯករាជ្យ ជាតិ អធិបតេយ្យ ជាតិ បូរណភាព ទឹកដី សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម និង អំណាច រដ្ឋ ត្រូវបាន ថែរក្សា ការពារ យ៉ាងរឹងមាំ ដំណើរការ កែទម្រង់រ ដ្ឋ ស៊ីជម្រៅ និង ទូលំទូលាយ ត្រូវបាន ជំរុញ អនុវត្តន៍ ដោយ ឆន្ទៈ មុត ស្រួច និង មាន ប្រសិទ្ធភាព កំណើនសេដ្ឋកិច្ច ឆ្នាំ ២០១៩ ប៉ាន់ប្រមាណ ៧,១% រួម នឹង ការបែងចែក ផ្លែផ្កា នៃ កំណើន ដោយ សមធម៌ ក្នុង ក្របខណ្ឌ សង្គម ទាំងមូល ដែល ធ្វើឱ្យ ជីវភាព ប្រជាជន កាន់តែ ប្រសើរឡើង ហើយ ក្នុងនោះ គោលនយោបាយ ជាតិ គាំពារ សង្គម ត្រូវបាន ជំរុញ ខ្លាំង ដើម្បី លើកកម្ពស់ សុខុមាលភាព និង សាមគ្គីភាព សង្គម ព្រមទាំង កាត់បន្ថយ ភាពក្រីក្រ ជា អតិបរមា ។

សម្តេច ហេង សំរិន បន្ថែមថា ម្យ៉ាងទៀត ការកើនឡើង នូវ ជីវភាព ទាំង ខាង សម្ភារៈ និង ទាំង ស្មារតី របស់ ប្រជាជន បាន បង្កលក្ខណៈ ឱ្យ ប្រជាជន នៅ ទូទាំងប្រទេស ព្រមទាំង ជនជាតិ កម្ពុជា រស់នៅ បរទេស ច្រើន កុះករ បាន ចូលរួម អបអរសាទរ យ៉ាង ក្លៀវក្លា នៅក្នុង កម្មវិធី បុណ្យជាតិ និង បុណ្យ អន្តរជាតិ ធំៗ ប្រកបដោយ ក្តីសប្បាយ រីករាយ ជាទីបំផុត ។ លើសពីនេះ ក៏ នៅមាន ការចូលរួម ក្នុង ពិធី ជួបជុំ ហូប នំ បញ្ចុក អកអំបុក និង អរគុណ សន្តិភាព នៅ ទូទាំងប្រទេស ដើម្បី ពង្រឹង ការ សាមគ្គី ឯកភាព ជាតិ និង ដើម្បី ថែរក្សា ជាតិ សាសនា ព្រះមហាក្សត្រ និង សន្តិភាព នៅ កម្ពុជា ឱ្យ ឋិតថេរ គង់វង្ស ជា រៀងរហូត ។

សូម រម្លឹកថា សន្និបាត គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជា លើក ទី ៤២ អាណត្តិ ទី ៥ រយៈពេល ២ ថ្ងៃ ចាប់ផ្តើម នៅ ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២០ បាន ដំណើរការ តាមរបៀប វារៈ ដែល បានកំណត់ ដោយមាន សមាជិក សមា ជិ កា គណៈកម្មាធិការ កណ្តាល បាន ចូលរួម ចំនួន ៧៩៨ រូ បប លើ រចនាសម្ព័ន្ធ នៃ បរិមាណ រួម ៨៦៥ រូប ។ បន្ថែម លើ នេះ អង្គសន្និបាត ក៏បាន បើកទូលាយ ដោយមាន អញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា សមាជិក សមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ មួយចំនួន នៅតាម ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការ មហាជន និង ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយ រាជធានី ខេត្ត ចូលរួម ដែល ធ្វើ ឲ្យ សមាសភាព ដែល បាន អញ្ជើញ ចូលរួម អង្គសន្និបាត សរុប មាន ចំនួន ៣៤២០ រូប ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds