សកម្មភាពនិយាយផ្ទាល់មាត់របស់ជនជាតិចិន កើតជំងឺផ្លូវដង្ហើមកូរ៉ូណា នៅខេត្តព្រះសីហនុ ថ្លែងអំណរគុណសម្តេចតេជោ និងក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ព្យាបាលគាត់ (មានវីដេអូ)
(ព្រះសីហនុ)៖ លោក ចា ជិនហូ (Jia Jianhua) ជនជាតិចិន ដែលផ្ទុកជំងឺផ្លូវដង្ហើមកូរ៉ូណា នៅខេត្តព្រះសីហនុ បាននិយាយដោយផ្ទាល់មាត់ថ្លែងអំណរគុណសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានណែនាំគ្រូពេទ្យឱ្យយកចិត្តទុកដាក់ព្យាបាលជំងឺគាត់រហូតបានប្រសើរឡើងមួយកម្រិត។
វីដេអូរបស់បុរសជនជាតិចិនដែលបានមកពីររដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ លោក ចា ជិនហូ បានថ្លែងថា សុខភាពរបស់លោកមានភាពល្អប្រសើរ ហើយសូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ព្យាបាលជំងឺរបស់គាត់។
លោក ចា ជិនហូ បាននិយាយជាភាសាចិន និងបានបកប្រែក្រៅផ្លូវការយ៉ាងដូច្នេះថា «សួស្តីអ្នកទាំងអស់គ្នា! សូមអរគុណថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា សូមអរគុណមិត្តភ័ក្តិកម្ពុជាទាំងអស់គ្នា និងសូមអរគុណក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ថែទាំ និងព្យាបាលខ្ញុំក្នុងមួយរយៈពេលនេះ។ សូមអរគុណៗ»។
សូមបញ្ជាក់ថា លោក ចា ជិនហូរ អាយុ៦០ឆ្នាំ ដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
គិតរហូតមកដល់ថ្ងៃទី៣១ ខែមករានេះ ជំងឺផ្លូវដង្ហើមថ្មី ដែលផ្ទុះចេញពីក្រុងវូហាន ប្រទេសចិន បានរីករាលដល់ប្រទេសចំនួន២៣ នៅលើពិភពលោក ហើយបណ្តាលឱ្យមានមនុស្សស្លាប់២១៣នាក់ និងជាង៩៨០០នាក់កំពុងមានមេរោគ។
វីដេអូនិយាយផ្ទាល់មាត់របស់ជនជាតិចិន កើតជំងឺផ្លូវដង្ហើមកូរ៉ូណា នៅខេត្តព្រះសីហនុ
វីដេអូនិយាយផ្ទាល់មាត់របស់ជនជាតិចិន កើតជំងឺផ្លូវដង្ហើមកូរ៉ូណា នៅខេត្តព្រះសីហនុ ថ្លែងអំណរគុណសម្តេចតេជោ និងក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ព្យាបាលគាត់
Posted by Fast News on Thursday, January 30, 2020