សមត្ថកិច្ចឥណ្ឌូនេស៊ីប្រកាសផ្ដល់រង្វាន់ដល់អ្នកក្លាហានណា ដែលហ៊ានដោះសំបកកង់ចេញពីកសត្វក្រពើមួយនេះ

អាជ្ញាធរក្នុងប្រទេសឥណ្ឌូនេស៊ីផ្តល់រង្វាន់ដល់អ្នកណាម្នាក់ ដែលអាចជួយសង្គ្រោះសត្វក្រពើមួយក្បាល ដោយសារករបស់វាជាប់សំបកកង់ម៉ូតូ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រពើនេះមានប្រវែង ៤ម៉ែត្រ នៅ Palu រដ្ឋធានីនៃតំបន់ Central Sulawesi ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។ ចំនួនទឹកប្រាក់រង្វាន់មិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែគេត្រូវការអ្នកក្លានហានណាម្នាក់ដើម្បីជួយក្រពើនោះ ព្រោះអាជ្ញាធរអភិរក្សក្នុងតំបន់បានព្យាយាម និងបរាជ័យអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ឥណ្ឌូនេស៊ីបានប្រកាសរកអ្នកក្លាហាននាពេលថ្មីៗនេះ ក៏ព្រោះថាក្រពើត្រូវបានប្រជាជនឃើញថា បានថប់ដង្ហើមដោយសារសំបកកង់កាន់តែរឹតវាខ្លាំងឡើងៗ។ អាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនរង្វាន់ ឬថាតើកិច្ចការនេះអាចត្រូវបានបញ្ចប់យ៉ាងដូចម្តេចនោះទេ។ ប៉ុន្តែប្រភពអាជ្ញាធរនិយាយថា ប្រាក់នឹងចេញពីហោប៉ៅផ្ទាល់ខ្លួនរបស់ពួកគេ ហើយថាពួកគាត់មិនចង់បានអ្នករកស៊ីអាជីពទេ ប៉ុន្តែជាមនុស្សដែលមានប្រវត្តិនៅក្នុងការជួយសង្គ្រោះសត្វព្រៃ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds