សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអប់រំដល់អនុប្រធានអង្គការ Human Right Watch

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅវិមានសន្តិភាពកាលពីព្រឹក ថ្ងៃទី៣០ មករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍អំពីវិទ្យុបរទេសដែលផ្សាយជាភាសារខ្មែរដោយបានយកសម្តី អនុប្រធានអង្គការឃ្លាំមើលខាងសិទ្ធិមនុស្ស (Human Right Watch) ឈ្មោះ ហ្វៀល រ៉ូបឺតសុន (Phil Robertson) ដែលនិយាយដោយចេតនាអាក្រក់ថា “គួតែស្តីបន្ទោសរដ្ឋាភិបាលកម្ពុជា ដែលបើកឲ្យមានការហោះហើយពីទីក្រុង វូហានប្រទេសចិន មកចុះចតនៅខេត្តព្រះសីហនុ ដែលនាំជំងឺឆ្លងកូរ៉ូណាមកកម្ពុជា ។

បើយោងទៅតាមប្រសាសន័សម្តេចបានមានប្រសាសន៍ថា៖ ខ្ញុំមានការសោកស្តាយចំពោះការលើកឡើងដោយអគតិក្នុងចេតនាអាក្រក់របស់បុគ្គល Phil Robertson ហើយសម្តេចតេជោបានផ្តាំថា អ្នកឯងត្រូវនិយាយពាក្យដូចគ្នានេះទៅកាន់ប្រទេសដទៃៗទៀត ដែលកំពុងមានករណីវីរ៉ុសឆ្លងដូចគ្នានេះផង កុំបង្កការរករឿងតែមកលើកម្ពុជា។ ក្នុងពេលនេះប្រទេសរបស់លោកឯងក៏មានជំងឺឆ្លងនេះដែរ លោកឯងគួរតែទៅស្តីបន្ទោសរដ្ឋាភិបាលខ្លួនឯងផង កុំចាំបាច់មកបន្ទោសរាជរដ្ឋាភិបាលកម្ពុជា។ ព្រោះករណីឆ្លងវីរ៉ុសថ្មីកូរ៉ូណានេះ ក៏កំពុងកើតឡើងនៅក្នុងប្រទេសដ៏ទៃរួមទាំងប្រទេសរបស់អ្នកឯងផងដែរ។ ហើយចំពោះប្រទេសកម្ពុជាវិញ គឺមកទល់ពេលនេះមិនមានប្រជាពលរដ្ឋខ្មែរណាម្នាក់បានឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅឡើយទេ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរអ្នកសារព័ត៌មាន និងអ្នកផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសបុគ facebook និង online ទាំងឡាយដែលមានវិជ្ជាជីវៈត្រឹមត្រូវដែលបានជួយផ្សព្វផ្សាយព័ត៌មានពិតប្រឆាំងព័ត៌មានក្លែងក្លាយ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាឲ្យក្រសួងព័ត៌មានចាត់វិធាការចាំបាច់ចំពោះប្រភពព័ត៌មានក្លែងក្លាយដែលផ្សាយព័ត៌មានមិនពិត។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open